Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែងចំណាយថវិកាជិត ៤ម៉ឺនដុល្លារសាងសង់អគារផលិតអុកស៊ីស្សែន

បានផុស

នៅ

ព្រៃវែង៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ខេត្តព្រៃវែងថា រដ្ឋបាលខេត្តព្រៃវែង បានសាងសង់អាគារ សម្រាប់ផលិតអុកស៊ីស្សែន ដែលមានទំហំ 16 x18 រួចរាល់ហើយ ដោយបានចំណាយទឹកប្រាក់ផ្ទាល់របស់រដ្ឋបាលខេត្ត និងសប្បុរសជនអស់ចំនួន  ៣៧២០០ដុល្លារ និងបានបំពាក់នូវម៉ាស៊ីនផលិត ចំនួន៣ គ្រឿង។ លោកបន្តថា ម៉ាស៊ីនផលិតអុកស៊ីសែននេះ មានសមត្ថភាព ផលិតចែកចាយដល់ខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្ដាលផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានប្រាប់ឲ្យមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវខិតខំលើកគម្រោងផែនការ រកថវិកា ក្នុងការស្ដារ និងកសាងផ្លូវ នៅតាម បណ្ដាស្រុក ក្រុង មួយចំនួនដែលជួបបញ្ហាការលំបាក ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរ ក៏ដូចជាការដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារឲ្យបានទាន់ពេលវេលា ជាពិសេសការកាត់បន្ថយការចំណាយទៅលើការធ្វើដំណើរ របស់ប្រជាពលរដ្ឋ៕ ដោយ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម