ព័ត៌មានជាតិ
កំពង់ផែទេសចរណ៍កោះទន្សាយ នឹងជួយពង្រីកសក្តានុពលសេដ្ឋកិច្ចខេត្តកែប
កំពង់ផែទេសចរណ៍កោះទន្សាយសម្រេចការសាងសង់ជាស្ថាពររួចរាល់១០០% ក្រោយដំណើរការសាងស់ង់អស់រយៈពេលជាង ២ឆ្នាំ កំពង់ផែនេះគ្រោងនឹងសម្ពោធ ដាក់ឲ្យប្រើប្រាស់នាដើមខែកុម្ភៈឆ្នាំ២០២២ខាងមុខ ដោយរំពឹងខ្ពស់ថានឹងជួយបង្កើនលំហូរទេសចរទៅកាន់បណ្តាកោះក្នុងខេត្តកែបកាន់តែច្រើន និងបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តផងដែរ។

លោក លីប ជាង វិស្វករសាងសង់គម្រោងកំពង់ផែកោះទន្សាយបានឲ្យដឹងនារសៀលថ្ងៃទី ៤ ខែមករា ឆ្នាំ២០២២នេះថាការអភិវឌ្ឍសាងសង់កំពង់ផែទេសចរណ៍ (កោះទន្សាយ) នេះអនុវត្តន៍តាមបទដ្ឋានកម្រិតកំណត់បច្ចេកទេសសំណង់សាធារណការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបន្ថែមថា ក្នុងនោះបានសាងសង់ផ្លូវបេតុងសរសៃដែកអគារលក់សំបុត្រព្រមទាំងអគាររង់ចាំ បន្ថែមពីនោះមានស្ពានចូលផែ តួផែដែលមានរាងស្នូកក្តាមនិងដៃផែ ចំនួន៤មានតូច២ធំ២។
ទីតាំងផែដែលទើបសាងសង់រួចនេះ ស្ថិតនៅកំពង់ផែចាស់ (កោះទន្សាយ) ក្រុងកែប ខេត្តកែប ដែលបានប្រើរយៈពេលសាងសង់ ២៤ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗកន្លងទៅថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយនេះសម្រាប់ត្រៀម បម្រើដល់វិស័យទេសចរណ៍ដែលមានលទ្ធភាពអាចទទួលចតនាវាផ្ទុកអ្នកដំណើរបានក្រោម ៣០០នាក់។
ដោយឡែកនាវាដឹកទំនិញផ្សេងៗអាចចូលចតបាននាវា ដែលស្ថិតក្រោម១៥តោន។ លោកបន្តថា នេះគឺជាការពង្រីកសក្តានុពលវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់ ដែលផែនេះអាចឈានទៅដល់ទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរសម្រាប់ថ្ងៃអនាគត។

គួរបញ្ជាក់ថា កំពង់ផែទេសចរណ៍កោះទន្សាយនេះចំណាយថវិការក្នុងការសាងសង់ប្រមាណជិត ៥ ពាន់លានរៀលស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសណ្ឋានជារូបក្តាមចម្ងាយពីដីគោកចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រទទឹង ៦៨ម៉ែត្រ មានផ្ទៃក្រឡាសរុបប្រមាណជាង ៤ពាន់ម៉ែត្រការ៉េ៕
អត្ថបទ៖ ណារី

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ