ព័ត៌មានជាតិ
ជនជាតិដើមភាគតិច ព្រួយបារម្ភបាត់បង់ដើមទ្រាំងផ្ដល់ផលប្រយោជន៍ច្រើន
ជនជាតិដើមភាគតិចរស់តំបន់ដាច់ស្រយាលក្នុងភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវត្ត ខេត្តស្ទឹងត្រែង ដោយមានការកាប់ទន្ទ្រានពីជនខិលខូចមួយចំនួន ពួកគាត់ព្រួយបារម្ភពីការបាត់បង់ដើមទ្រាំង សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការ ដែលអាចឱ្យពួកគាត់កែច្នៃធ្វើជារបស់លក់ដូរ ឬធ្វើផ្ទះសម្បែងក៏បាន។

លោក ប៉ូយ ជនជាតិដើមភាគតិច រស់នៅភូមិវាលពោធិ៍ ឃុំអន្លង់ជ្រៃបានរៀបរាប់ថា ដើមទ្រាំងគេអាចយកស្លឹកវាមកប្រក់ដំបូលផ្ទះឬបាំងជញ្ជាំងក៏បាន ចំពោះអ្នកខ្វះធនធានអត់មានលទ្ធភាពទិញឈើឬស័ង្កសីមកប្រក់ និងអាចកែច្នៃធ្វើជាចង្កឹះ វែកបាយ ស្លាបព្រា សម្រាប់លក់ដូរ ដោះស្រាយជីវភាពបានទៀតផង។

លោក ប៉ូយ បានបញ្ជាក់បន្ថែមថា ប្រភេទដើមទ្រាំង នៅជិតភូមិរបស់គាត់ កាលពីដើមឡើយមានច្រើនណាស់។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកាប់រានព្រៃឈើរបស់រដ្ឋ ដោយប្រើប្រាស់គ្រឿងចក្រ ហើយថែមទាំងមានភ្លើងឆេះព្រៃផងនោះ ហើយអាជ្ញាធរក៏មិនបានគិតគូផង មិនយូរមិនឆាប់រុក្ខជាតិប្រភេទនេះ អាចនិងបាត់បង់អស់ជាក់ជាមិនខាន។

លោកបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច សុំឱ្យជួយការពារទប់ស្កាត់សម្បត្តិធម្មជាតិដែលនៅសេសសល់ទាំងនោះផង។លោកថាប្រជាពលរដ្ឋដែលក្រីក្ររស់នៅតាមស្រុកស្រែចំការ ភូមិឆ្ងាយដាច់ស្រយាលខ្វះខាតថវិកា ពួកគេអាចយកដើមទ្រាំងមកប្រើប្រាស់ធ្វើផ្ទះ និងកែច្នៃលក់បានប្រាក់គ្រាន់សម្រួលដល់ជីវភាពបានមួយចំនួនផងដែរ។

អ្នកភូមិដែលរស់នៅតំបន់នោះពួកគាត់មានការព្រួយបារម្ភពីការបាត់បង់រុក្ខជាតិដ៏មានតម្លៃ សម្រាប់អ្នកក្រីក្ររស់នៅតំបន់ជនបទដូចពួកគាត់។ ព្រោះពួកគាត់គ្មានសង្ឃឹមអ្វីក្រៅពីរុក្ខជាតិប្រភេទនេះទេ ដែលអាចជួយប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ យកមកធ្វើផ្ទះសម្បែង ឬកែច្នៃជារបស់លក់ដូរសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕
អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា