Connect with us

ព័ត៌មានជាតិ

​គំនូស​ចរាចរណ៍​ផ្លូវជាតិលេខ ៥៣​ សម្រេចបាន​ ៦៥ ភាគរយ​

បានផុស

នៅ

នៅក្នុងដើមសប្តាហ៍ ខែមករា ឆ្នាំ ២០២២ នៅលើផ្លូវជាតិលេខ ៥៣ ពីក្រុងកំពង់ឆ្នាំងទៅកាន់ទីរួម​ស្រុក​ទឹកផុស​ដែលមានចម្ងាយ៣០ គីឡូម៉ែត្រ បុគ្គលិកកម្មករ នៃមន្ទីរសាធារណការ​ និងដឹក​ជញ្ជូនខេត្ត​កំពង់ឆ្នាំង កំពុងមមាញឹកក្នុងការគូសគំនូសចរាចរណ៍លើដងផ្លូវបាន ៦៥ ភាគរយហើយ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ បន្ទាប់ពីបានជួសជុលផ្លូវលេខ ៥៣ បាន​ប្រមាណ ៨៥ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានការិយាល័យសាធារណការ ខេត្តកំពង់ឆ្នាំង លោក អៀង ហួរ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២២ នេះបាននិយាយឲ្យដឹងថា អនុវត្តតាមផែនការជួសជុលផ្លូវជាតិលេខ ៥៣ របស់មន្ទីរសាធារណការក្នុងឆ្នាំ២០២១ បុគ្គលិក និងកម្មករជំនា ញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានខិតខំប្រឹងប្រែងធ្វើការជួសជុលផ្លូវជាតិលេខ ៥៣ បានយ៉ាងល្អប្រសើរ គិតមកដល់ថ្ងៃនេះគឺការជួសជុលថែទាំផ្លូវ១ខ្សែនេះបាន ៨៥ ភាគរយហើយ និងបច្ចុប្បន្ននេះបុគ្គលិកកម្មករយើង កំពុងធ្វើការគូសគំនូសសញ្ញាចរាចរណ៍នៅលើដងផ្លូវនេះ បាន៦៥ ភារយហើយដើម្បីសម្រួលការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានឲ្យដឹងថាគំនូសចរាចរណ៍លើដងផ្លូវមាន២ ប្រភេទគឺ១គំនូសដាច់ៗ ជាសញ្ញាអាចឲ្យយានយន្តធ្វើការវ៉ាជែងគ្នាបាន ជាប់នោះវែងៗ គឺជាសញ្ញាហាមមិនឲ្យយានយន្តវ៉ាជែងគ្នាឡើយ ដូចជានៅតាមផ្លូវបត់កោង និងនៅមុខមន្ទីរពេទ្យ មណ្ឌលសុខ ភាព ឬមុខសាលា រៀនជាដើម។

គំនូសសញ្ញាចរាចរណ៍នៅលើដងផ្លូវនេះមានសារៈប្រយោជន៍សំខាន់ណា ស់ដែលកំណត់អោយអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែគោរពជាចាំបាច់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានជាយថាហេតុប្រសិនបើយើងមិនគោរ ពគំនូសសញ្ញាចរាចរណ៍ខាងលើនេះទេ។

មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអសសូមគោរព ច្បាប់ចរាចរណ៍ និងគំនូសសញ្ញានិងផ្លាកសញ្ញាចរាចរណ៍លើដងផ្លូវឲ្យបានទាំងអស់គ្នាដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ កុំឱ្យកើតមានដល់ខ្លួនយើង និងក្រុមគ្រួសារ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកជំនាញភាសាបាលី ពន្យល់ពីអក្សរបាលីដែលមាន ក/ន នៅខាងចុង “មគ្គុទ្ទេសក៍” និង “មគ្គុទ្ទេសន៍” តើខុសគ្នាបែបណាខ្លះ?

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្រ្តា ស្នើអ្នកសារព័ត៌មានលុប បំបាត់ការដាក់ខែទារប្រាក់កម្រៃនៅទីតាំងខុសច្បាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

មោទនភាព! កម្ពុជាជាប់ឆ្នោតជាសមាជិកនៃគណៈកម្មការកសាងសន្តិភាពអង្គការ​សហ​ប្រជា​ជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឆ្នាំ​២០២៣ ការ​ទិញ​លក់​សព្វាវុធ កើន​ឡើង​ដល់ ៦៣២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សៀន សុវណ្ណា៖ ការលើកកម្ពស់គុណភាពអប់រំ គឺដើម្បីអភិវឌ្ឍន៍យុវជនឱ្យក្លាយជាទំពាំងស្នងឫស្សី

ចរាចរណ៍១២ ម៉ោង មុន

ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ថានទូត​ចំនួន​៦ ត្រូវ​បាន​កម្ទេច ពេល​រុស្ស៊ី​បាញ់​មីស៊ីល​វាយ​ប្រហារ​រដ្ឋធានី​កៀវ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីល Ballistic សន្ធាប់លើទីក្រុង កៀវ, មួយថ្ងៃ ក្រោយ លោក ពូទីន បង្អួតកម្លាំងទ័ព

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រថយន្តបុករះនៅផ្សារបុណ្យណូអែលអាល្លឺម៉ង់ ស្លាប់និងរបួសមនុស្សច្រើននាក់ សង្ស័យជាអំពើភេរវកម្ម

ព័ត៌មានជាតិ១០ ម៉ោង មុន

ផលដំឡូងមី កសិករត្រៀមប្រមូល ហាង​ឆេង​​ទីផ្សារ​បាន​ត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម

Sokha Hotels

ព័ត៌មានពេញនិយម