ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា វិស័យកីឡារបស់កម្ពុជា កំពុងឈានឆ្ពោះទៅមុខ
មានប្រសាសន៍ នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា បើគ្មានរដ្ឋប្រហារ ១៩៧០ ដែលធ្វើឲ្យប្រទេសមានសង្គ្រាមទេនោះ គឺវិស័យកីឡារបស់កម្ពុជា មិនដើរថយក្រោយនោះទេ។ ក៏ប៉ុន្តែពេលនេះ ប្រទេសកម្ពុជាចាប់ផ្ដើមឡើងវិញ ជាមួយនឹងការខិតខំ ដើម្បីឈានឆ្ពោះទៅមុខ ក្នុងវិស័យកីឡា បើទោះបីជាកម្ពុជា ស្ថិតនៅក្នុងប្រទេសតូចក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មកដល់ពេលនេះយើងហាក់ដូចជាដើរតាមលំអាន របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ (សម័យសង្គមរាស្ត្រនិយម) ដែលពេលនោះកម្ពុជា គឺជាកោះសន្តិភាពមួយ ហើយនៅក្នុងដំណាក់កាលនោះ វិស័យកីឡាត្រូវបានពង្រឹង ហើយអ្វីដែលជាភស្តុតាងបង្ហាញ ក្នុងការពង្រឹងវិស័យកីឡានេះ គឺពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលជានិមិត្តរូបបញ្ជាក់អំពីការខិតខំប្រឹងប្រែង នៅក្នុងដំណាក់កាលសន្តិភាព ដែលខ្វះស្ថិរភាព។

សម្រេចតេជោ បានពន្យល់ថា ពាក្យថាសន្តិភាព ខ្វះស្ថេរភាពនោះ គឺក្រោយឯករាជ្យឆ្នាំ១៩៥៣ ប្រទេសកម្ពុជាយើងមានសន្តិភាព។ ក៏ប៉ុន្តែខ្វះស្ថេរភាព (ចំណុចនេះស្ថិត នៅក្នុងនិក្ខេបបទបណ្ឌិត វិទ្យាសាស្ត្រនយោបាយ របស់សម្ដេច) ដែលបញ្ហានេះ មានចំណុចពីរគឺ៖ ទី១. ប្រទេសជិតខាងរបស់យើងនៅមានសង្រ្គាម ធ្វើឲ្យប៉ះពាល់ពីការទម្លាក់គ្រាប់បែក ពីសហរដ្ឋអាមេរិក ដែលឈ្លានពានកាន់កាប់ ប្រទេសវៀតណាមខាងត្បូង បង្កើតជាបញ្ហាសម្រាប់យើង។ ទី២. កត្តាផ្ទៃក្នុង ដែលមានខ្មែរក្រហម ខ្មែរស ខ្មែរខៀវ ដែលបានធ្វើសកម្មភាពរំខាន ដល់ដំណើរការកសាងប្រទេស នាដំណាក់កាលនោះ (សម័យសង្គមរាស្រ្តនិយម)។ ប៉ុន្តែនាពេលនោះការខិតខំ ក្នុងវិស័យកីឡានេះ ក៏បានកើតមាននាសម័យនោះផងដែរ ហើយអ្នកជំនាន់មុនគាត់ទទួលបានផលប្រយោជន៍ អំពីកីឡានេះផងដែរ។ កូនសិស្សសម័យនោះ គ្រប់សាលាទាំងអស់ គឺអនុញ្ញាតឲ្យមានកីឡា ហ្វឹកហាត់កីឡា ទោះបីថា វាមិនល្អ តែយ៉ាងហោចណាស់ លេងនៅសាលា ដូចជាកីឡាបាល់ទះ បាល់បោះជាដើម។
សម្តេចនាយករដ្ឋមន្រ្តីថា «យើងគិតថា យើងកំពុងតែដើរទៅតាមលំអានបែបនេះ ប្រសិនបើគ្មានរដ្ឋប្រហារ ១៩៧០នោះទេ ដែលធ្វើឲ្យប្រទេសមានសង្គ្រាមកើតឡើងនោះ ប្រហែលជាវិស័យកីឡា របស់យើងមិនដើរថយក្រោយនោះទេ។ ឥឡូវជើងចាប់ផ្ដើមឡើងវិញ ជាមួយនឹងការខិតខំ ដើម្បីឈានឆ្ពោះទៅមុខ ក្នុងវិស័យកីឡា បើទោះបីជាយើងឋិត នៅក្នុងប្រទេសតូចមួយក៏ដោយ។ ប៉ុន្តែវិស័យកីឡា អត់មានប្រកាន់ប្រទេសតូច ឬប្រទេសធំទេ ពីព្រោះកន្លងមកយើងបានឃើញ ហើយប្រទេសតូច។ ប៉ុន្តែយើងអាចចូលទៅកាន់ការប្រកួត World Cup បាន ហើយក៏មានប្រទេសធំខ្លះ មិនអាចចូលទៅ World Cup បានដែរ»។
សម្តេចតេជោ លើកជាឧទាហរណ៍ ដូចជាប្រទេសចិន ដែលមានប្រជាពលរដ្ឋប្រមាណ ១៤០០ លាននាក់។ ប៉ុន្តែរើសមនុស្ស ១១នាក់មិនបាន ដើម្បីចូលរួមប្រកួតនៅ World Cup ទេ ហើយឥណ្ឌាមានប្រជាជនជាង ១៣០០លាននាក់ រើសមនុស្សមិនបាន ១១នាក់ ដើម្បីចូលលេងនៅ World Cup ទេ។ ដូច្នេះកីឡាមិនឋិត នៅលើប្រទេសធំ ឬប្រទេសតូចទេ ស្ថិតនៅត្រង់សមត្ថភាពនៃការប្រកួត ឬការហ្វឹកហាត់របស់យើង ហើយក៏រួមផ្សំជាមួយទេពកោសល្យផងដែរ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីកីឡាកររូបនេះ ដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១។
កីឡាការិនី អ៊ុក ស្រីមុំ បានបន្ថែមកំណត់ត្រាពិភពលោកថ្មីមួយទៀត បន្ដតំណែងវីរកីឡាការិនី កែ ឡេង ក្រោយដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ លើវិញ្ញាសាវាយយកពិន្ទុ(ផ្នែកនារី) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
ការដណ្តើម បានមេដាយមាសពិភពលោក របស់វីរកីឡាការិនី អ៊ុក ស្រីមុំ គឺជាការទទួលបានមេដាយមាសកម្រិតពិភពលោក ៥សម័យកាលជាប់គ្នា សម្រាប់កីឡាការិនីកម្ពុជា លើការប្រកួតកីឡាប៉េតង់លើវិញ្ញាសាវាយពិន្ទុ។ ក្នុងនោះ វីរកីឡាការិនី កែ ឡេង ធ្លាប់ឈ្នះ ៤សម័យកាលរួមមាន៖ ឆ្នាំ២០១៣ នៅបារាំង, ឆ្នាំ២០១៥ នៅថៃ, ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ នៅប្រទេសកម្ពុជា៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់