Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវក្រើនរំលឹកមន្ត្រីទើបបញ្ចប់ការសិក្សា ត្រូវ​យកចំណេះដឹង និងជំនាញមកបម្រើការ​នៅអង្គភាពឱ្យរីក​ចម្រើន​

បានផុស

នៅ

លោក អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការ​ក្រើនរំលឹក​ទៅដល់​មន្ត្រីរាជការ នៅ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​រដ្ឋបាលខេត្ត ដែល​ទើប​បញ្ចប់​ការសិក្សា​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ត្រូវយក​ចំណេះដឹង និង​ជំនាញ​ដែល​ខ្លួន​បាន​សិក្សា​រៀនសូត្រ​ពីសា​លា​មួយ​នេះ មក​បម្រើ​ការងារ​នៅ​អង្គភាព​របស់ខ្លួន​ឱ្យបាន​រីកចម្រើន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល កម្មសិក្សាការី​វគ្គ​វិក្រិតការ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​វគ្គ​វិ​ក្រឹត​ការ​មន្ត្រី​មធ្យម​​ និង​វគ្គ​វិ​ក្រឹ​ត​កា​រម​ន្រ្តីក្រមការ​ បញ្ចប់​ការសិក្សា​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ឆ្នាំ ២០២១ ក្នុង​ខេត្តតាកែវ កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​រដ្ឋបាលខេត្ត​ លោក អ៊ូច ភា អភិបាលខេត្ត បាន​មានប្រសាសន៍​បន្តទៀតថា មន្ត្រីរាជការ​ទាំងអស់ ត្រូវតែ​ធ្វើការ​អភិវឌ្ឍន៍​សមត្ថ​ភាព​របស់ខ្លួន​ជានិច្ច ដើម្បីឱ្យ​អង្គភាព​មួយ​ដំណើរការ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​អភិវឌ្ឍន៍​រីកចម្រើន​ដូចគ្នា​ផងដែរ ហើយ​អ្វីដែល​សំខាន់​ទៀត​នោះ គឺ​យើង​ក្នុងនាម​ជា​មន្ត្រីរាជការ ត្រូវតែមាន​សីលធម៌ និង​គុណធម៌ ។

លោក​អភិបាលខេត្តបន្ថែមទៀតថា សីលធម៌ និង​គុណធម៌​នេះ វា​បង្ហាញឱ្យឃើញ​ពី​គុណ​តម្លៃ​របស់​មន្ត្រីរាជកា​រ​ម្នាក់ៗ បូកផ្សំ​នឹង​ការខិតខំ​ប្រឹងប្រែង​បម្រើ​ការងារ​ផង​នោះ នោះ​ពួកគាត់​ដែលជា​មន្ត្រី​រាជការ ហើយ​មាន​ទំនុកចិត្ត ការគោរព​ស្រឡាញ់​ពី​ថ្នាក់ដឹកនាំ អនាគត​នឹង​ក្លាយជា​ថ្នាក់ដឹកនាំ​មួយរូប​ផងដែរ ។​

លោក អ៊ូច ភា ក៏បាន​បញ្ជាក់ថា ទន្ទឹមនឹង​ការអភិវឌ្ឍន៍​សមត្ថភាព និង​អភិវឌ្ឍន៍​អង្គភាព​របស់ខ្លួន​ឱ្យ​ខ្លាំងពូកែ រីកចម្រើន មន្ត្រីរាជការ​ក៏ត្រូវ​តែមាន​វប្បធម៌​ចែករំលែក​ចំណេះដឹង និង​ជំនាញ​ដែល​ខ្លួន​បាន​សិក្សា​ស្រាវជ្រាវ និង​បាន​រៀនសូត្រ​ពីសា​លា​ភូមិន្ទ​រដ្ឋបាល​ ឬ​សាលា​ផ្សេងទៀត ទៅដល់​មន្ត្រីរាជការ​នៅក្នុង​អង្គភាព​របស់ខ្លួន ដើម្បីឱ្យ​មន្ទីរ​អង្គភាព​របស់ខ្លួន ពោរពេញ​ទៅដល់​មន្ត្រី​ដែលមាន​ចំណេះ​ដឹង​ពិតប្រាកដ ពូកែ វៃឆ្លាត ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ និង​មាន​ក្រមសីលធម៌ គុណភាព​ចំពោះ​ខ្លួនឯង អង្គភាព និង​ប្រជាពលរដ្ឋ ។​

ជាងនេះទៀត​លោក អ៊ូច ភា ក៏បាន​ធ្វើការ​ណែនាំ​បន្ថែមដល់​មន្ត្រី​ទាំងអស់​ត្រូវ​បន្ត និង​ខិតខំបន្ថែម​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ តាម​ឋានានុក្រម​ការងារ គោរព​វិន័យ​ការងារ​ឱ្យបាន​ល្អ ដើម្បី​រួមសហការ​គ្នារ​អភិវឌ្ឍន៍​ខេត្ត​របស់​យើងឱ្យ​កាន់តែ​រីកចម្រើន និង​ទទួល​បាន​សមិទ្ធិផល​ថ្មីៗ​បន្ថែមទៀត ។​

តំណាង​កម្មសិក្សាការី​ខេត្តតាកែវ លោក អ៊ុក រី បាន​លើកឡើងថា ក្នុង​ឆ្នាំ​២០២១​នេះ បើទោះបី​ជាមាន​បញ្ហា​ប្រឈម​ពាក់​ព័ន្ធទៅនឹង​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ នៃ​សាលាភូមិន្ទ​រដ្ឋបាល និង​សាស្ត្រាចារ្យ គ្រូឧទ្ទេស​ទាំងអស់ មានការយកចិត្តទុកដាក់​ខ្ពស់ ក្នុង​ដំណើរការបណ្តុះ​បណ្តាល​កម្មសិក្សាការី​តាម​កម្មវិធី របស់​សាលា​ដែល​បានគ្រោងទុក តាមរយៈ​ប្រព័ន្ធ​អន​ឡាញ Microsoft Teams ដោយ​អនុលោម​តាម​គោលការណ៍ ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​របស់​សាលា​គឺ វិន័យ គុណភាព គុណធម៌ នវានុវត្តន៍​៕

អត្ថបទ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

​ដំណើរការ​សាងសង់សណ្ឋាគារផ្កាយ ៥ និង មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ៥៧៤ លានដុល្លារ នៅខេត្ត​ព្រះសីហនុ បន្តវឌ្ឍនភាព​​ទៅមុខ​

ព័ត៌មានជាតិ១៣ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ផ្តល់ជូនការពិនិត្យ និងព្យាបាលបកបាយភ្នែក ដោយឥតគិតថ្លៃរយៈពេល ១ខែ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

បទ​ឈប់បាញ់​អាច​ដួល​រលំ ក្រោយ​អ៊ីស្រាអែល បាញ់​មនុស្ស​ស្លាប់​២​នាក់​នៅ​ហ្គាហ្សា

ជីវិតកម្សាន្ដ១៧ នាទីutes មុន

អាជីព Angelababy កំពុងស្ថិតក្នុងស្ថានភាពអស់សង្ឃឹមខ្លាំង

ព័ត៌មានជាតិ២០ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យបញ្ឈប់ការប្រើពាក្យសម្ដីអសីលធម៌ ខ្វះការគោរពចំពោះស្រ្តី

សន្តិសុខសង្គម១២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ជីវិតកម្សាន្ដ២ ម៉ោង មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម