ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អង្វរឱ្យគូស្វាមីភរិយា លែងលះគ្នាហើយ បញ្ឈប់ហែកហួរគ្នាតាមហ្វេសប៊ុក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ នេះ បានស្នើទៅកាន់គូស្វាមី ភរិយា ដែលលែងលះគ្នាហើយ កុំបន្តជេគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក ឬប្រព័ន្ធផ្សព្វផ្សាយ។
ការក្រើនរំឭករបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២នេះ ធ្វើឡើងចំថ្ងៃខួប អាពាហ៍ពិពាហ៍ ៤៦ឆ្នាំ របស់សម្ដេចតេជោ ហ៊ុន សែន ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងពីរបានតស៊ូគ្រប់បញ្ហាឆ្លងកាត់សម័យសង្គ្រាមរហូតមកដល់បច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តាមការសង្កេតឃើញគួឱ្យស្រណោះ ហើយគួតែបញ្ឈប់ នៅពេលដែលយកគ្នាអត់បញ្ហា ដល់ពេលលែងលះគ្នា ស្រាប់តែបង្ហោះហ្វេសប៊ុកជេគ្នាពេញបណ្ដាញសង្គម។ ឥឡូវយើងឃើញច្រើនគូណាស់នៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីការបែកបាក់ហើយ ជេគ្នា តើទុកកិត្តិយសឱ្យគ្នាបានទេហោចណាស់យើងធ្លាប់ស្រលាញ់គ្នា ហើយរក្សាទុកកិត្តិយសឱ្យកូនទៅថ្ងៃក្រោយ ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កូន។

សម្ដេចតេជោ មានប្រសាសន៍ថា “បើមិនត្រូវគ្នាទេ យើងស្ងាត់ស្ងៀមចែកផ្លូវគ្នាទៅ ហើយរាប់អានគ្នាទៅ ឯកូនគឺជាកូន ព្រោះមានក្នុងច្បាប់ សុំតែកុំហែកហួរគ្នាតាមហ្វេសប៊ុកទៅបានទេ?”។
សម្ដេចតេជោបញ្ជាក់ថា ក្នុងដំណើរជីវិតគ្រួសារតែងតែមានបញ្ហាច្រើន ហើយប្រសិនជាជ្រុលលែងលះគ្នា ក៏សូមលែងលះគ្នាឱ្យទៅតាមរបៀបមួយកុំបង្កើតជេបញ្ចោរគ្នា ហែកកេរ្ដិ៍៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ