ព័ត៌មានជាតិ
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករំដួល សម្ពោធជាផ្លូវការនៅថ្ងៃនេះ
(ស្វាយរៀង)៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២២នេះ។ អគារនេះ ចាប់ផ្តើសាងសង់ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ មានរយៈពេលជាង១០ខែ ដោយចំណាយថវិកាសាងសង់អស់ជាង ៤៣ម៉ឺនដុល្លារអាមេរិក។

លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងនៅក្នុងពិធីសម្ពោធនេះថា នេះគឺជាសមិទ្ធផលថ្មីមួយ ដែលបម្រើឲ្យរដ្ឋបាលគណ:បក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ ក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញេលញ ។

ស្ថិតនៅក្នុងបរិបទប្រឈមនឹងបញ្ហាកូវីដ-១៩នេះ លោកជំទាវ ម៉ែន សំអន បានអំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និងបានជំរុញឲ្យមូលដ្ឋាននីមួយៗត្រូវពិនិត្យមើល ចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី១ និងជំរុញផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី ៣ ឲ្យបានឆាប់រហ័ស។
ទន្ទឹមនឹងនេះ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ស្រុករំដួល រួមជាមួយ សហការី និងអាជ្ញារធរខេត្តគ្រប់ លំដាប់ថ្នាក់ ដែលបានរួមគ្នា កសាងអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាដ៏ស្កឹមស្កៃ រួមជាមួយនឹងការបំពាក់នូវសម្ភារៈបរិក្ខាប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត។
សូមបញ្ជាក់ថា អគារស្នាក់ការគណបក្សនេះ មានទំហំ ៦៧៦ម៉ែត្រការ៉េ មានបន្ទប់ធ្វើការ០៤ បន្ទប់រង់ចាំ០១ សាលប្រជុំ០១ បង្គន់អនាម័យខាងក្នុង ០៣ បន្ទប់ទឹករួម (ខាងក្រៅ) ០១ខ្នង ទំហំ ៤២,៧៥ម៉ែត្រការ៉េ ។ លើសពីនេះទៀត មានតបណ្តាញចែកចាយទឹកក្រៅអគារ ដូចជា ប្រព័ន្ធលូបង្ហូរទឹកភ្លៀង បណ្តញអគ្គិសនី របងប្រវែង ២១៣ម៉ែត្រ ក្លោងទ្វារស្នាក់ការ ដងទង់ជាតិ កសាងក្លោងទ្វារសាលាស្រុក និងសម្ភារៈជាច្រើនទៀត៕ ដោយ:ភក្ដី



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី