ព័ត៌មានជាតិ
អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាស្រុករំដួល តម្លៃជាង ៤៣ម៉ឺនដុល្លារ ត្រូវបានសម្ពោធជាផ្លូវការ
អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករំដួល ខេត្តស្វាយរៀង ដែលសាងសង់ថ្មីស្រឡាងតម្លៃជាង ៤៣ម៉ឺនដុល្លារ ត្រូវបានសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាពរបស់លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា។
លោកជំទាវឧបនាយករដ្ឋមន្ត្រី បានថ្លែងនាំយកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស។

អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយនៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ដែលបម្រើឲ្យរដ្ឋបាលគណបក្ស នៅថ្នាក់មូលដ្ឋាន ហើយអគារនេះ ក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្ស ដែលមានភាពចាស់ទុំខាងនយោបាយ ក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករនយោបាយឈ្នះ -ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
លោកជំទាវ ម៉ែន សំអន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ នៅតាមការិយាល័យ គ.ជ.ប ដែលបានកំណត់នៅតាមមូលដ្ឋាន ឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ ព្រោះការបោះឆ្នោតនេះ មានសារ:សំខាន់ណាស់ សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាព ដែលមាននាពេលបច្ចុប្បន្ន ឲ្យនៅគង់វង្សយូរអង្វែង និងដើម្បីឲ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍន៍រីកចំរើន ថែមទៀត។

បន្ថែមពីលើនេះ លោកជំទាវអនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានស្នើសុំឲ្យប្រជាជនយើង សមាជិកបក្សយើង ត្រូវចូលរួមថែក្សាសមិទ្ធិផលទាំងឡាយ ដែលកើតចេញពីការខិតខំ របស់យើងទាំងអស់គ្នាឲ្យបានគង់វង់ ហើយត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី ៦ របស់រាជរដ្ឋាភិបាល។
ស្ថិតនៅក្នុងបរិបទប្រឈម នឹងបញ្ហាកូវីដ-១៩ មិនទាន់ឃ្លាតចេញឆ្ងាយមនុស្ស លើសកលលោកនោះ លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យប្រជាជនយើង បន្តអនុវត្តន៍ឲ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និងបានជំរុញឲ្យមូលដ្ឋាននីមួយៗ ត្រូវពិនិត្យមើល ចំពោះប្រជាពលរដ្ឋ ដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី ១ និងជំរុញផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី ៣ ឲ្យបានឆាប់រហ័ស។

លោកជំទាវ បានថ្លែងអំណរគុណ ចំពោះលោកនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ស្រុករំដួល រួមជាមួយសហការី និងអាជ្ញារធរខេត្តគ្រប់លំដាប់ថ្នាក់ បានរួមគ្នា កសាងនូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដ៏ស្កឹមស្កៃ រួមជាមួយនឹងការបំពាក់នូវសម្ភារៈបរិក្ខារប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធ ចំណាយថវិកាអស់ជាង ៤៣ម៉ឺនដុល្លារអាមេរិក ដែលបានចាប់ផ្តើមកសាងឡើង នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២០ និងត្រូវបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២១ មានរយៈពេល ១០ខែ និ ង៣ថ្ងៃ។

សមិទ្ធិផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះរួមមាន៖ អគារស្នាក់ការគណបក្ស ១ខ្នង ទំហំ ៦៧៦ម៉ែត្រការ៉េ មានបន្ទប់ធ្វើការ ៤ បន្ទប់រង់ចាំ ១ សាលប្រជុំ ១ និងបង្គន់ អនាម័យខាងក្នុង ៣ បន្ទប់ទឹករួម (ខាងក្រៅ) ១ខ្នង ទំហំ ៤២,៧៥ម៉ែត្រការ៉េ រួមមាន៖ បន្ទប់ទឹកស្ត្រី និងបុរស មានតបណ្តាញចែកចាយទឹកក្រៅអគារ ១កំប្លេ ប្រព័ន្ធលូបង្ហូរទឹកភ្លៀងក្រៅអគារ បណ្តាញអគ្គិសនីក្រៅអគារ របងប្រវែង ២១៣ម៉ែត្រ ក្លោងទ្វារស្នាក់ការ ដងទង់ជាតិ កសាងក្លោងទ្វារសាលាស្រុក និងសម្ភារៈបំពាក់ នៅស្នាក់ការគណបក្ស។
នាឪកាសនោះដែរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភអាវយឺតគណបក្ស ២,០០០អាវ និងមួកគណបក្ស ២,០០០មួក ប្រគល់ជូនគណៈកម្មាធិការបក្សស្រុក ឧបត្ថម្ភបេក្ខជនឈរឈ្មោះបោះឆ្នោតពេញសិទ្ធចំនួន ១៣២នាក់ មេភូមិ ៧នាក់ មណ្ឌលសុខភាពទាំង ៤ ឧបត្ថម្ភមន្ទីរពេទ្យបង្អែកស្រុករំដួល កងកម្លាំងទាំង ៣ប្រភេទ កងស្ថាបនាសំណង់អាគារលេខ ៧៣ ឃុំទាំង ១០ សាលារៀនទាំង ៤ និងគណៈកម្មាធិការបក្សស្រុករំដួល សរុបថវិកា ៤២លាន ៥សែនរៀល ផងដែរ៕
អត្ថបទ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ