ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងដំណើរការចាក់វ៉ាក់សាំងដូសជំរុញ នៅទូទាំងខេត្ត
អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងដំណើរការចាក់វ៉ាក់សាំង ការពារឆ្លងជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្ត ខណៈការចាក់វ៉ាក់សាំងដូសទី១ និងដូសទី ២ សម្រេចតាមផែនការស្ទើរតែ ១០០ ភាគរយ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៤ ខែមករា ឆ្នាំ២ ០២២ បានមានប្រសាសន៍ថា បច្ចុប្បន្នការចាក់វាក់សាំងកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ កំពុងដំណើរការទៅដោយរលូន គឺចាប់ពីកុមារអាយុ ៥ ឆ្នាំ រហូតដល់មនុស្សលើស ១៨ ឆ្នាំ។ ឯកឧត្តមបានបន្តថា សម្រាប់មនុស្សពេញវ័យចាប់ពីអាយុ ១៨ ឆ្នាំឡើង ត្រូវចាក់វ៉ាកសាំងមានចំនួនជាង ៥២ ម៉ឺននាក់ នៅសល់ប្រមាណជា ១០ ម៉ឺននាក់ ដែលមិនទាន់បានចាក់ ព្រោះពួកគេជាពលករទៅធ្វើការចំណាកស្រុក ហើយបច្ចុប្បន្ន អាជ្ញាធរក៏កំពុងចាប់ផ្ដើមចាក់វ៉ាក់សាំង ដូសទី ៣ ឬដូសជំរុញនៅទូទាំងខេត្ត។

ឯកឧត្តម អ៊ុំ រាត្រី បានបន្ថែមថា នៅក្នុងខេត្តបន្ទាយមានជ័យ ផែនការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋចាប់ពីអាយុ ៥ ឆ្នាំឡើង មានជាង ៧៤ ម៉ឺននាក់ ក្នុងនោះអាយុចាប់ពី ១៨ ឆ្នាំ ឡើងចំនួនជាង ៥២ ម៉ឺននាក់, អាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ចំនួនជាង ១០ ម៉ឺននាក់, អាយុចាប់ពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ចំនួនជាង ៩ ម៉ឺននាក់ និងអាយុចាប់ពី ៥ ឆ្នាំ ដល់ក្រោម ៦ ឆ្នាំ មានចំនួនជាង ១ ម៉ឺន ៧ ពាន់នាក់៕


អត្ថបទ៖ ពៅ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ