វប្បធម៌ ជំនឿ
តើយើងគួរហៅ ជនជាតិដើមភាគតិចមួយ ថា “ព្នង” ដែរ ឬទេ?
តាមវចនានុក្រមរបស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ “ព្នង” មានថ្នាក់ពាក្យជា “នាមសព្ទ” មានន័យថា មនុស្សពួកមួយកើតនៅតែក្នុងព្រៃ ស្លៀកប៉ឹងវ័ណ្ឌ មានសណ្ដាប់ធ្នាប់ផ្សេងពីពួកមនុស្សអ្នកស្រុក ក្នុងកម្ពុជរដ្ឋ មាននៅព្រៃជាប់នឹងខេត្តក្រចេះ ខេត្តស្ទឹងត្រែង។ វចនានុក្រម បានបញ្ជាក់បន្តថា តាំងពីប្រទេសកម្ពុជាមានឋានៈជាប្រទេសឯករាជ្យអព្យាក្រឹត រាជរដ្ឋាភិបាលសង្គមរាស្រ្ដនិយម បានបញ្ញត្តឱ្យលែងហៅ ព្នង ឱ្យហៅថា ខ្មែរលើ វិញ។ ក្រុមខ្មែរលើក៏មានសភាពលូតលាស់ចម្រើនតាមលំដាប់មក។
ឞូនង (Bunong) គឺជាភាសាសរសេរត្រឹមត្រូវតាមអក្សរព្នង-ខ្មែរ (ឬ Bunong-Latin) ដែលបង្កើតឡើយអំឡុងឆ្នាំ ២០០០ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។ តែការសរសេរកន្លងមក យើងឃើញមានពាក្យ “ព្នង” ឬ “ភ្នង” គឺអានតាមសម្លេងដែលហៅជនជាតិដើមមួយនេះ ដោយប្រជាជនកម្ពុជាទូទៅ ឬ ដោយសម្តេចសង្ឃរាជ ជូន ណាត។
ក្រោយមក ដោយមានការរិះគន់ពីជនជាតិឞូនង ឬ Bunong ដើម្បីសរសេរក្នុងភាសាឱ្យកាន់តែដូច ឃើញមានប្រើពាក្យ “ព្នង” ឬ “ពូនង”។ នេះក៏មិនទាន់ត្រឹមត្រូវទាំងស្រុងនោះទេ ដោយសារ ឞូនង គឺមានសូរស័ព្ទ “ឞ” or “B” ដែលភាសាខ្មែរគ្មាន។ ជនជាតិឞូនង យល់ថា ជាការរើសអើងយ៉ាងធ្ងន់ធ្ងរ ពេលគេហៅគាត់ថា ព្នង ឬ ភ្នង។ ដូចនេះ បើគាត់មិនឆ្លើយតប សូមកុំទាន់ខឹង ព្រោះគាត់អាចខឹងលោកអ្នកមុនទៅហើយ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ធានាដល់ប្រជាពលរដ្ឋគ្រប់រូបនូវសិទ្ធិស្មើៗគ្នា ដោយមិនប្រកាន់ ជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា និងជំនឿខាងសាសនា ឡើយ។ កម្ពុជាបានបោះឆ្នោតគាំទ្រសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិនៃជនជាតិដើមភាគតិច នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ២០០៧។
គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានជនជាតិដើមភាគតិចចំនួន ២៤ ក្រុមនៅទូទាំងខេត្តចំនួន ១៥ ក្នុងនោះ ខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ មានប្រជាជនជាជនជាតិដើមភាគតិចខ្ពស់ជាងគេ។ ក្រុមជនជាតិដើមភាគតិចទាំងនេះត្រូវបានកំណត់អត្តសញ្ញាណតាមរយៈភាសារបស់ពួកគេ។ ក្រុមជនជាតិដើមនៅកម្ពុជា មានដូចជា ព្រៅ ជង ចារាយ កាចក់ កាវ៉ែត ខិ ខោញ កួយ គ្រឹង ក្រោល ភូនង ល្អិន លុន មិល ព័រ រដែ សំរែ សួយ ស្ពុង ស្ទៀង ថ្នូន និងទំពួន៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ចរាចរណ៍២២ ម៉ោង ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan