Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ៦៨គ្រួសារលើកគ្នាមកសុំជួបអភិបាលខេត្តតាកែវ បន្ទាប់ពីអាជ្ញាធរស្រុកទ្រាំងចេញលិខិតឲ្យ​រុះរើផ្ទះ​

បានផុស

នៅ

នៅព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២២​នេះ ពលរដ្ឋ​ចំនួន៦៨​គ្រួសារ​មកពី​ភូមិ​ចំនួន​២​ ក្នុង​ស្រុក​ទ្រាំង​បាន​លើកគ្នា​មក​សាលាខេត្ត​តាកែវដើម្បីសុំ​ជួប​លោក អ៊ូច ភា ដែល​ជាអភិបាលខេត្ត ជួយ​អន្តរាគមន៍​បន្ទាប់ពីអាជ្ញាធរ​ស្រុក​ទ្រាំងចេញ​លិខិត​ឲ្យ​រុះរើ​លំនៅឋានដែល​គាត់​កំពុង​រស់នៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ប្រជាពលរដ្ឋ​ដែល​មកសុំ​អន្តរាគមន៍​នៅ​សាលាខេត្ត​បាន​ឲ្យ​ដឹងថា ពួក​មកពី​ភូមិ​ក្តី​រុន និង​ភូមិ​ត្រពាំងវែង ឃុំ​ព្រៃ​ស្លិ​ក ឃុំ​ខ្វាវ ស្រុក​ទ្រាំង កើតទុក្ខ​មិន​សុខចិត្ត​ ខណៈដែល​អាជ្ញាធរ​ស្រុក​ ចេញ​លិខិត​ឲ្យ​ពួកគាត់​រុះរើ​លំនៅឋាន​ចេញពី​កន្លែង​ដែល​ធ្លាប់​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩ (​តាំងពី​បែក​ប៉ុល​ពត​) ដោយ​និយាយថា ​ពួកគាត់​រស់នៅ​លើដី​រដ្ឋ​។

ប្រជាពលរដ្ឋ​បន្តថា ពួកគាត់​មាន​ដី​បន្តិច​ប​ន្ទួច​ច​សម្រាប់​រស់នៅ​ជិត​២​ជីវិត​ទៅហើយ ហេតុអ្វី​បានជា​ឲ្យ​ពួកគាត់​រុះ​រើចេញ​បែបនេះ​វិញ​? ពួកគាត់​បន្ថែមថា កន្លងមក​រដ្ឋបាល​ស្រុក​ទ្រាំង​បាន​ហៅ​ទៅ​ជួប​នៅ​សាលាស្រុក​៥​លើក​មកហើយ ​តែ​គ្មាន​ដំណោះស្រាយ​អ្វី​ទាំងអស់ រហូតមកដល់​ពេលនេះ​ថែម​ទាំង​ចេញ​លិខិត​ឲ្យ​រុះរើ​ផ្ទះសំបែង​ចេញទៅ​វិញ តើ​ឲ្យ​ពួកគាត់​ទៅ​រស់នៅ​ទីណា​? ។

ផ្អែក​តាម​លិខិត​ដែល​ប្រជាពលរដ្ឋ​កាន់​មកជួប​លោក អ៊ូច ភា បង្ហាញថា ប្រជាពលរដ្ឋ​ដែល​ចាប់ផ្តើម​តាំងទី​លំនៅ​ចាប់ពី​ឆ្នាំ​២០១៩ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ត្រូវ​រុះរើ​ចេញ​ទាំងអស់ឲ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​មួយខែ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ ជា​កំណត់​។ បើ​មិន​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​ទេ អាជ្ញាធរ​នឹង​អនុវត្តតាម​វិធានការ​ច្បាប់​ ដែល​នេះ​ជា​ការមិនពិត​នោះទេ ព្រោះ​ពួកគាត់​រស់នៅ​លើដី​នេះ​យូរយារ​ណាស់​មកហើយ​មិនមែន​ឆ្នាំ​២០១៩​ដូចដែល​លិខិត​សាលាស្រុក​សរសេរ​អះអាង​នោះឡើយ​។​ ជុំវិញ​ករណី​ខាងលើនេះ គេហទំព័រ​កម្ពុជា​ថ្មី​ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក អ៊ូច ភា បានមក​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ ដោយ​លោក​មិន​ទាន់​ចុះមក​ជួប​ជា​មួយពលរដ្ឋ​៕

អត្ថបទ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ១ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគមន៍បឹងពារាំង ជាទីតាំងជម្រកត្រីពងកូន និងសត្វស្លាបរាប់រយប្រភេទ កើតមានបញ្ហាចង់រំសាយសហគមន៍ចោល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ

Sokha Hotels

ព័ត៌មានពេញនិយម