ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារចាត់ទុកសហជីពជាដៃគូដ៏សំខាន់ក្នុងការចូលរួមការពារសិទ្ធិនិងផលប្រយោជន៍កម្មករ
លោកបណ្ឌិត អ៊ិត ហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកក្រុមប្រឹក្សាសហជីពជាតិកម្ពុជាជាដៃគូមិនអាចខ្វះបានក្នុងការចូលរួមចំណែកការការពារសិទ្ធិផលប្រយោជន៍ជូនកម្មករនិយោជិត និងលើកកម្ពស់ការគោរពច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីពឱ្យកាន់តែល្អប្រសើរឡើង ស្របទៅនឹងគោលដៅចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា(CCNU) អាណត្តិទី៧ (២០២២-២០២៣) នាព្រឹកថ្ងៃទី៥ ខែមករានេះ សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអាណត្តិមុនៗ ព្រមទាំងសមាជិក សមាជិកាទាំងអស់របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលបានចូលរួមចំណែកគ្រប់សកម្មភាព និងស្មារតីធ្វើឱ្យអង្គការវិជ្ជាជីវៈមួយនេះទទួលបាននូវលទ្ធផលជាវិជ្ជមានរហូតមកដល់ពេលនេះ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សមិទ្ធផលដែលក្រុមប្រឹក្សាសហជីពជាតិកម្ពុជាសម្រេចបានដូចជា ការរៀបចំរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់,សកម្មភាពការងារទាំងក្នុងរោងចក្រ សហគ្រាស, កិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ, និងការដាក់ចេញនូវទិសដៅការងារបន្ត, ព្រមទាំងការប្តេជាចិត្តរបស់ថ្នាក់ដឹកនាំ CCNU បានឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់អំពីភាពរីកចម្រើន,ការយកចិត្តទុកដាក់, ទំនួលខុសត្រូវ, និងភាពចាស់ទុំក្នុងការដឹកនាំរបស់ ថ្នាក់ដឹកនាំCCNU ប៉ុន្តែទោះជាយ៉ាងណាក៏ចៀសមិនផុតពីការចូលរួមយ៉ាងសកម្មរបស់សមាជិក សមាជិកាផងដែរ។
លោករដ្ឋមន្ត្រីបានផ្ដល់នូវអនុសាសន៍ចំនួន៥ចំណុចដល់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជារួមមាន៖
១-ត្រូវគិតពីប្រយោជន៍រួម មានសាមគ្គីភាពផ្ទៃក្នុងល្អតាមរយៈការដឹកនាំដោយតម្លាភាព មានការចាត់ចែងការងារច្បាស់លាស់ដើម្បីភាពរីកចម្រើនរួមរបស់អង្គភាព និងបម្រើផលប្រយោជន៍ជូនប្រទេសជាតិមាតុភូមិ។
២-ត្រូវពង្រឹងការផ្សព្វផ្សាយដល់កម្មករនិយោជិតដែលជាសមាជិកឱ្យបានយល់ច្បាស់អំពីច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព ព្រមទាំងប្រកាស និងសេចក្តីណែនាំនានា ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដាក់ចេញ។ ជាមួយគ្នានេះក៏ត្រូវពង្រីកសមាជិកបន្ថែមទៀតប៉ុន្តែសូមកុំដណ្ដើមសមាជិកគ្នាដែលជាចំណុចរសើបមួយនាំឱ្យមានទំនាស់បាក់បែកសាមគ្គីគ្នា។
៣- ត្រូវបណ្តុះបណ្តាល ណែនាំដល់ថ្នាក់ដឹកនាំសហជីពមូលដ្ឋានត្រូវសិក្សាឱ្យបានច្បាស់លាស់អំពីការចុះអនុសញ្ញារួមថាតើចង់បានលក្ខខណ្ឌអ្វីខ្លះទាក់ទងនឹងការងាររោងចក្រ សហគ្រាស គ្រឹះស្ថានដោយមិនឱ្យឃ្លាតឆ្ងាយពីច្បាប់ស្តីពីការងារ និងចៀសវាងការដឹកនាំនិងចូលរួមធ្វើបាតុកម្មខុសច្បាប់។
៤- ត្រូវពង្រឹង និងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការសហជីពទាំងក្នុងតំបន់ និងក្រៅតំបន់ ដើម្បីកៀគរការគាំទ្រទាំងផ្នែកសម្ភារ ថវិកានិងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពនានា។
៥-ផ្សព្វផ្សាយអោយបានទូលំទូលាយដល់កម្មករនិយោជិតអំពីការរស់នៅជាមួយCOVID-19 ដោយអនុវត្តនូវវិធានសុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារ។
លោក តុល ផាន់មឿង ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជាអាណត្តិទី៦បានឱ្យដឹងថា កន្លងមក CCNUបានដើរតួរសំខាន់ក្នុងការរក្សាបាននូវការលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ការការពារសិទ្ធិប្រយោជន៍ជូនកម្មករនិយោជិត,ការចូលរួមលើកកម្ពស់ការគោរពច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីពប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។
លោកបានបន្តថារហូតមកដល់បច្ចុប្បន្ន CCNUមានសមាជិកជាសហភាពកើនឡើងដល់ចំនួន ១៦, គណៈអចិន្ត្រៃយ៍ចំនួន ២៧នាក់,សមាជិកក្រុមប្រឹក្សាភិបាលចំនួន ១៣៣នាក់, សហព័ន្ធសហជីពចំនួន ១១៤,សមាគមចំនួន ៩, អង្គការចំនួន ៦, សហជីពមូលដ្ឋានចំនួន ១០៨៩និងសមាជិកដែលជាកម្មករកម្មការិនីសរុបចំនួនជាង ៧០ម៉ឺននាក់៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?