Connect with us

ព័ត៌មានជាតិ

កម្ពុជា រកចំណូលបានពីការនាំចេញ​ផលកសិកម្មប្រមាណជាង ​៥០០០លានដុល្លារ នៅឆ្នាំ ២០២១

បានផុស

នៅ

ពេញ១ឆ្នាំ ២០២១ តម្លៃផលិតផលកសិកម្មសរុបរបស់កម្ពុជា មានទំហំ ១៨ ០៦៣ ១៣៥ ១៧៩ ដុល្លារអាមេរិក មានកំណើន ៤៣,៣៩% ធៀបទៅនឹងផលិតផលកសិកម្មសរុប ក្នុងឆ្នាំ២០២០។ ក្នុងនោះការនាំចេញសម្រេចបានទំហំទឹកប្រាក់ប្រមាណ ៥ ០៣៨ ៧០៩ ៧៦០ លានដុល្លារអាមេរិក មានកំណើន ២៤,៧៨% ធៀបទៅនឹងការនាំផលិតផលកសិកម្ម ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បង្ហាញតាមរយៈទំព័រហ្វេសប៊ុកផេកផ្លូវការរបស់រដ្ឋមន្រ្តី វេង សាខុន បានឲ្យដឹងថា ផ្នែកដំណាំមានទំហំទឹកប្រាក់ ១០ ៥៦៧ ០០០ ០០០ ដុល្លារអាមេរិក ក្នុងនោះនាំចេញមានទំហំទឹកប្រាក់ ៤ ៣២៣ ៧១៩ ៣០០ ដុល្លារអាមេរិក។ ផ្នែកផលិតកម្មសត្វ ៥ ១០០ ០០០ ០០០ ដុល្លារអាមេរិក ទំហំនៃការនាំចេញ ៤៥ ៧៩០ ៨១០ ដុល្លារអាមេរិក។ ផ្នែកផលិតផលជលផលសម្រេចបាន ១ ៧១២ ៨០០ ០០០ ដុល្លារអាមេរិក ទំហំនៃការនាំចេញ ៤ ០៩៩ ៥៣០ ដុល្លារអាមេរិក។ ផ្នែកព្រៃឈើសម្រេចបាន ៧៨ ៦៣៦ ៩៦៣ ដុល្លារអាមេរិក ក្នុងនោះទំហំនៃការនាំចេញ ៦០ ៤០១ ៩០៤ ដុល្លារអាមេរិក។ ផ្នែកកៅស៊ូសម្រេចបាន ៦០៤ ៦៩៨ ២១៦ ដុល្លារអាមេរិក ទំហំនៃការនាំចេញ ៦០៤ ៦៩៨ ២១៦ ដុល្លារអាមេរិក៕ ដោយ៖ ទួន​ សុផល



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អគ្គិភ័យ
សន្តិសុខសង្គម៤ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម