ព័ត៌មានជាតិ
ដើមឆ្នាំ ២០២២ កម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន-កូរ៉េ
ឆ្នាំ២០២២ គឺជាឆ្នាំសំណាង ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ក្តី តែកម្ពុជា សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសធំពីរ គឺប្រទេសចិន និងកូរ៉េ។ ជាមួយគ្នានេះដែរ កម្ពុជា ក៏បានចូលជាធរមាននូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ហៅថា (RCEP)ផងដែរ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា មើលឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលកម្ពុជា ទើបតែទទួលបានជាមួយប្រទេសទាំងពីរ(ចិន និងកូរ៉េ)នេះ ជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា នាថ្ងៃអនាគត។

លោកបណ្ឌិតបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានជួយឲ្យទំនិញកម្ពុជា ចរាចរណ៍ចូលទៅក្នុងប្រទេសផ្សេងៗកាន់តែមានភាពងាយស្រួល។ លោកបន្ថែមថា« អ្វីដែលក្រុមចរចានៅក្នុងពាណិជ្ជកម្មសេរីបានធ្វើ គឺសម្រាប់ជំរុញផលិតកម្មទាំងឡាយណា ដែលយើងផលិតមានបរិមាណច្រើន ហើយយើងរកទីផ្សារមិនបាន អ៊ីញ្ចឹងវាជាឱកាសបង្កើតទីផ្សារ នៅពេលដែលយើងបង្កើតទីផ្សារលើកទឹកចិត្តឲ្យកសិករ លើកទឹកចិត្តឲ្យអ្នកផលិតនៅក្នុងប្រទេសយើងបង្កើនការផលិត ដូច្នេះវាបានរូមចំណែកផលិតច្រើនជាងមុន បង្កើតការងារក៏ច្រើនជាងមុន ជំរុញការនាំចេញកាន់តែច្រើនផងដែរ»។
ជាក់ស្តែងលោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជាចិន បានកើនឡើងខ្ពស់ តាមរយៈការនាំចូលច្រើនជាងការនាំចេញ។ លោកបញ្ជាក់ថា កម្ពុជា នាំចូលទំនិញពីប្រទេសចិនទំហំទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ ចំណែកការនាំចេញចំនួនជាង ១ពាន់លានដុល្លារ ពោលគឺកំណើននៃការនាំចូលមាន ១៦ភាគរយ រីឯការនាំចេញមាន ១៩ភាគរយ។ បើទោះជាកំណើននៃការនាំចូលខ្ពស់ជាងការនាំចេញក៏ដោយ ប៉ុន្តែកំណើននៃការនាំចេញពីកម្ពុជាទៅចិន ក៏បន្តកើនឡើងជាបណ្តើរៗដែរ។
ចំណែកការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងកូរ៉េ ក្នុងឆ្នាំ ២០២១ សម្រេចបានក្នុងទឹកប្រាក់សរុបជិត ៨៧០ លានដុល្លារ។ ក្នុងនោះការនាំចេញពីកម្ពុជាទៅទីផ្សារប្រទេសកូរ៉េក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ មានទឹកប្រាក់ ៣០៩,០៧ លានដុល្លារ កើន ៥,៩ ភាគរយ និងការនាំទំនិញពីកូរ៉េ មកកម្ពុជាមានទឹកប្រាក់ ៥៦០,៦៦ លានដុល្លារ កើន ១០,៥ ភាគរយ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានកោតសរសើររាជរដ្ឋាភិបាល ដែលតែងតែព្យាយាមបើកប្រទេសឲ្យកាន់តែទូលាយ។ កម្ពុជា បានធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសចិន កូរ៉េ ហើយកម្ពុជានៅតែបន្តបើកចំហច្រកជាមួយបណ្តាប្រទេសទាំងអស់នៅលើពិភពលោក។ លើសពីនេះទៀត កម្ពុជា ក៏នៅតែចូលរួមជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន នៅក្នុងអនុតំបន់ទន្លេមេគង្គ និងចូលក្នុង WTO ផងដែរ។
ជាការពិតណាស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសណាក៏ដោយ គឺជាសញ្ញាល្អ ហើយការបើកចំហជើងមេឃរបស់កម្ពុជា ក៏ជាសញ្ញាល្អ ដែលមិនរើសអើង និងចាប់យកមិត្តទាំងអស់។ នេះជាទស្សនរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា៕ ដោយ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ