ព័ត៌មានជាតិ
ទោះមានវ៉ាក់សាំងការពារ តែពលរដ្ឋត្រូវរក្សាការប្រុងប្រយ័ត្នដដែល
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ នេះ បានបា្រប់ឲ្យប្រជាពលរដ្ឋ រក្សាការប្រុងប្រយ័ត្នដដែល ទោះបីជាមានវ៉ាក់សាំងការពារក៏ដោយុ ហើយត្រូវប្រកាន់យកនូវចំណុចពិសេស៣ គឺការពាក់ម៉ាស, លាងដៃ និងការរក្សាគម្លាតបុគ្គលឲ្យលើសពី១ម៉ែត្រកន្លះ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងនេះថា “ទោះបីជាយើងមានវ៉ាក់សាំងការពារជំងឺ Covid 19 ក៏ដោយ។ វ៉ាក់សាំងនេះ មិនមែនជាចម្លើយតែមួយគត់សម្រាប់ការការពារ មិនឲ្យចម្លងកូវី-១៩ នោះទេ”។
លោកស្រីបញ្ជាក់ជាថ្មីទៀតថា “មិនមែនថា យើងមានវ៉ាក់សាំងហើយលែងខ្វល់លែងការពារអ្វីទាំងអស់ មិនមែនទេ នេះគឺជាគ្រោះថ្នាក់ប្រសិនបើយើងគិតថា មានវ៉ាក់សាំងហើយលែងខ្វល់អ្វីទាំងអស់។

អ្វីដែលជាសាររួមគ្នា ដែលអង្គការសុខភាពពិភពលោក កំពុងតែអំពាវនាវដល់បណ្ដាប្រទេសនៅលើពិភពលោកទាំងអស់ គឺនៅពេលទទួលបានវ៉ាក់សាំងការពារនេះហើយកុំឱ្យភ្លេចក្នុងការការពារសោះ នេះជាវិធានការការពារខ្លួនជាពិសេសចំណុច ៣ គឺការពាក់ម៉ាស, ការលាងដៃ និងការរក្សាគម្លាតបុគ្គលឲ្យលើសពី១ម៉ែត្រកន្លះ”។


សូមបញ្ជាក់ថា ត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៥៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤៧នាក់។
ជាមួយគ្នានោះ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា និងអ្នករស់នៅជាមួយ ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន