Connect with us

ព័ត៌មានជាតិ

ទោះមានវ៉ាក់សាំងការពារ តែ​ពលរដ្ឋត្រូវរក្សាការប្រុងប្រយ័ត្ន​ដដែល

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ​ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ នេះ បាន​បា្រប់ឲ្យប្រជាពលរដ្ឋ រក្សាការ​ប្រុងប្រយ័ត្ន​ដដែល ទោះបីជាមានវ៉ាក់សាំងការពារក៏ដោយុ ហើយត្រូវ​ប្រកាន់យកនូវ​ចំណុច​ពិសេស៣ គឺការពាក់ម៉ាស, ​លាងដៃ និងការរក្សាគម្លាត​បុគ្គលឲ្យ​លើសពី១ម៉ែត្រ​កន្លះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងនេះថា “ទោះបីជាយើងមានវ៉ាក់សាំងការពារជំងឺ Covid 19 ក៏​ដោយ។ វ៉ាក់សាំងនេះ មិនមែនជា​ចម្លើយ​តែមួយគត់សម្រាប់ការការពារ មិនឲ្យចម្លងកូវី-១៩ នោះទេ”។
 
លោកស្រីបញ្ជាក់ជាថ្មីទៀតថា “មិនមែនថា យើងមានវ៉ាក់សាំងហើយលែងខ្វល់លែងការពារអ្វីទាំងអស់ មិនមែនទេ នេះគឺជាគ្រោះថ្នាក់ប្រសិនបើយើងគិតថា មានវ៉ាក់សាំងហើយលែងខ្វល់អ្វីទាំងអស់។

អ្វីដែលជាសាររួមគ្នា ដែលអង្គការសុខភាពពិភពលោក កំពុងតែអំពាវនាវដល់បណ្ដាប្រទេស​នៅលើពិភព​លោកទាំងអស់ គឺនៅពេលទទួលបានវ៉ាក់សាំងការពារនេះហើយកុំឱ្យភ្លេចក្នុងការការពារសោះ នេះជាវិ​ធាន​ការការពារខ្លួនជាពិសេសចំណុច ៣ គឺការពាក់ម៉ាស, ការលាងដៃ និងការរក្សាគម្លាតបុគ្គលឲ្យលើសពី​១ម៉ែត្រកន្លះ”។

សូមបញ្ជាក់ថា ត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៥៤​នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤៧នាក់។
 
ជាមួយគ្នានោះ កម្ពុជា​បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារ​កម្ពុជា និងអ្នករស់នៅជាមួយ ​៕

អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២០ នាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម