ព័ត៌មានជាតិ
ក្រសួងសាធារណការគ្រោងទិញរថយន្តអគ្គិសនីពីរគ្រឿង ជាគំរូដល់សាធារណជន
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ក្រសួងកំពុងស្វែងរកថវិកាទិញរថយន្តដើរដោយថាមពលអគ្គិសនីចំនួនពីរគ្រឿង ដើម្បីជាការនាំមុខនិងជាការបង្ហាញថាក្រសួងកំពុងប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនី។
បើតាមលោករដ្ឋមន្រ្តី រដ្ឋាភិបាលគាំទ្រក្នុងការជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ដើម្បីចូលរួមថែរក្សាបរិស្ថាន និងជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិចក្នុងទៅបរិយាកាសផែនដី។
ចំពោះយុទ្ធសាស្ត្រជំរុញការប្រើប្រាស់យានយន្តអគ្គិសនី លោករដ្ឋមន្រ្តីស៊ុន ចាន់ថុល ក៏បានស្នើទៅ UNDP (កម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ) ឱ្យជួយបង្កើតស្ថានីយសាកថ្មចំនួនប្រាំទីតាំង ដែលក្នុងនោះទីតាំងទី១ស្ថិតនៅទីស្តីការក្រសួង និងទីតាំងបួនកន្លងទៀតស្ថិតនៅតាមបណ្ដារាជធានី-ខេត្តនានា ដើម្បីចាប់ផ្ដើមជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលស្អាតនេះនៅកម្ពុជា។
កាលអំឡុងចូលរួមកម្មវិធី “អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា” កន្លងទៅនេះ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើដំណើរតាមរថយន្ដដើរដោយថាមពលអគ្គិសនី (2 blue Electric I-Pace Jaguar) ដើម្បីធ្វើតេស្តសាកល្បងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់រថយន្តប្រភេទនេះ។ ជាការកត់សម្គាល់ បើតាមលោករដ្ឋមន្រ្តីរថយន្តដើរដោយថាមពលអគ្គិសនីដូចជាការធ្វើដំណើរតាមរថយន្តម៉ាស៊ីនសាំងធម្មតាដូច្នោះដែរ។ លោកបានលើកពីរថយន្តអនាគតនេះថា ទំនើប ស្ងាត់ ប្រសិទ្ធភាព និងអាចធ្វើដំណើរបានដោយរលូននៅលើផ្លូវ។
លោកក៏បានគូសបញ្ជាក់ផងដែរថា រថយន្តដើរដោយថាមពលអគ្គីសនី នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។
ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី (EVs) ដើម្បីធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់យានយន្ត EVs នៅកម្ពុជា ក្នុងនោះរួមមាន ស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវាគ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានាថា EVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន មកដល់ពេលនេះរថយន្តដើរដោយថាមពលអគ្គិសនីនៅប្រទេសកម្ពុជាមានប្រហែល ៤២ គ្រឿងប៉ុណ្ណោះដែលចុះបញ្ជីក្នុងចំណោមរថយន្តដែលកំពុងប្រើប្រាស់ជាង ១ លានគ្រឿង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ