Connect with us

ព័ត៌មានជាតិ

ប្រយ័ត្ន​​ជិះ​ច្រឡំផ្លូវ​ទាំង ៥ ខ្សែ​​​​រង្វង់​មូល​ចោមចៅ​ ដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះ​អាសន្ន

បានផុស

នៅ

ផ្លូវ​អាកាស​និង​ក្រោម​ដីនៅ​រង្វង់​ចោមចៅ​សម្រេច​ការ​ស្ថាបនា​បាន​ជាង ៩០ ភាគរយ។ ទោះបី​គម្រោង​មិន​ទាន់​បាន​បញ្ចប់​ទាំងស្រុង ក៏​ផ្នែក​ខ្លះ​នៃ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នេះ​ បាន​ដាក់​ឲ្យ​ដំណើរការ​បណ្ដោះអាសន្ន​ដើម្បី​បន្ថយ​ការ​កកស្ទះ។

បើ​តាម​រដ្ឋបាល​រាជធានីភ្នំពេញ មកដល់ពេលនេះ​មាន​ស្ពាន​អាកាស និង​ផ្លូវ​ក្រោមដី​ចំនួន ៥ ខ្សែ ក្នុង​ចំណោម ៨ ខ្សែ នៃ​គម្រោង​បាន​ដាក់​ដំណើរការ​បណ្តោះ​អាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាន​អាកាស​និង​ផ្លូវក្រោមដីក្នុង​គម្រោង​ស្ពាន​អាកាស​ចោមចៅ​ទាំង ៥ ខ្សែ​ ដែល​​បើក​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​​មាន​​៖

-ផ្លូវ​ក្រោម​ដី​ភ្ជាប់​ចរាចរ​ពីផ្លូវជាតិលេខ៤ មក​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​មាន​ប្រវែង​សរុប ៤៧០ ម៉ែត្រ ទទឹង ៨,៥ម៉ែត្រ ជា​ផ្លូវ​ឯកទិស​មាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត ដែល​បាន​បើក​ឲ្យ​ប្រើប្រាស់​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២០។

-កាល​ពី​ថ្ងៃ ២០ ធ្នូ ​ឆ្នាំ​២០២០ ផ្លូវ ២ ខ្សែ​ទៀត ក៏​បាន​បើក​ឲ្យ​ប្រើប្រាស់​បន្ថែម​ក្នុង​នោះ ខ្សែ​ទី​មួយ​ជា​ផ្លូវ​ក្រោម​ដី​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៤ ឆ្ពោះ​ទៅ​មហាវិថី​ចោមចៅ​ជា​ផ្លូវ​ឯកទិស​មាន​ប្រវែង ៤៥៨​ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ និង​ខ្សែ​ទី​ពីរ​ជា​ផ្លូវ​ឯក​ទិស​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវ​ជាតិ​លេខ ៤ បត់​ស្តាំ​ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ ៣ មាន​ប្រវែង ១១៦​ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ។

-ដោយ​ឡែក​អំឡុង​ខែ​វិច្ឆិកា​ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រោម​ដី​ថ្មី​ភ្ជាប់​ចរាចរណ៍​ពី​មហាវិថី​ចោមចៅ ទៅ​ផ្លូវជាតិ​លេខ៤ ដើម្បី​សម្រួល​ការ​កក​ស្ទះ​ចរាចរ នៅ​ចំណុច​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ។

-បន្ទាប់​មក​នៅ​ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ​២០២១ ​អាជ្ញាធរ​បាន​បើក​ឲ្យ​ចរាចរ​ស្ពាន​អាកាស​ថ្មី​បន្ថែម ១ ខ្សែទៀត​ជាបណ្តោះអាសន្ន ដែល​ស្ពាន​កំណោង​ថ្មី​នេះមាន​ប្រវែង ២០០ម៉ែត្រ ទទឹង ៥,២៥ម៉ែត្រ ជា​ស្ពាន​ឯកទិស ធ្វើចរាចរ​ពី​មហាវិថី​ចោមចៅ​ឡើង​លើ​ស្ពាន​អាកាស​កំណោង រួច​បត់​ឆ្វេង​ទៅ​ភ្ជាប់​ចរាចរ​ឆ្ពោះ​ទៅផ្លូវជាតិលេខ៣ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍សែនជ័យ​។

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​រដ្ឋបាលរាជធានីភ្នំពេញ ដោយ​ទទួល​ការ​ស្ថាបនា​​ដោយ​ក្រុមហ៊ុន​វិនិយោគ​ទុន​អានិកជន​កម្ពុជា(OCIC) ដោយ​ប្រើប្រាស់​ថវិកា​ប្រមាណ​២២​លាន​ដុល្លារ​អាមេរិក។

បើតាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ គម្រោង​ការដ្ឋាន​ទាំង​មូល​នឹង​រួចរាល់​នៅ​ចុង​ខែ​មីនា​ឆ្នាំ​២០២២ នេះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អន្តរក្រសួង កំពុងរៀបចំគោលនយោបាយជួយដល់ជនងាយរងគ្រោះ និងទារកកំព្រា

ព័ត៌មានជាតិ៥ នាទីutes មុន

កម្ពុជា-ឡាវ រក្សាជំហរមិនឱ្យមានកម្លាំងអមិត្តប្រើប្រាស់ទឹកដីខ្លួន ដើម្បីប្រឆាំងប្រទេសមួយទៀត

ព័ត៌មានជាតិ១៦ នាទីutes មុន

លោក កត្តា អ៊ន ច្រានចោលការចុះផ្សាយរបស់ The Cambodia daily ដែលចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំ ប.ស.ស ប្រព្រឹត្តអំពើពុករលួយ

សេង សារី និង មុត ចន្ថា
នយោបាយ២៣ នាទីutes មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

សេដ្ឋកិច្ច៣៨ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម