ព័ត៌មានជាតិ
មន្ត្រីយកសំណាកមនុស្ស៤៤នាក់ ពាក់ព័ន្ធជាមួយឈ្មោះ អៀម ធីតា ដែលឆ្លងកូវីដទៅមន្ទីរពិសោធន៍
ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ មានអ្នកជាប់ពាក់ព័ន្ធជាមួយឈ្មោះ អៀម ធីតា មានឆ្លងកូវីដ-១៩ ដែលទៅលេងម្ដាយនៅស្រុកកណ្ដាលស្ទឹង ចំនួន៤៤នាក់។
លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែធ្នូនេះថា អ្នកពាក់ព័ន្ធទាំង៤៤នាក់ ត្រូវបានមន្ត្រីយកវត្ថុសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងកំពុងធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅសាលាបឋមសិក្សាព្រែកតាពៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង។

លោកបានបន្តទៀតថា ចំណែកអ្នកដែលមានឆ្លងជំងឺកូវីដ-១៩២នាក់ ធ្វើការនៅហាងប៉េដ្រូ ត្រូវបានមន្រ្តីយកអ្នកដែលពាក់ព័ន្ធជាមួយអ្នកទាំងពីរចំនួន២៣នាក់ មកធ្វើចត្តាឡីស័ក និងយកវត្ថុសំណាកទៅធ្វើតេស្តរកកូវីដ-១៩ ផងដែរ។
លោកបានបន្ថែមថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះដែរ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតមកដល់ថ្ងៃទី០៨ ខែធ្នូ មានចំនួន១០១៥នាក់ មានតេស្តអវិជ្ជមានទាំងអស់។ ក្នុងចំណោម១០១៥នោះ បានបញ្ជួនទៅធ្វើតេស្តជាលើកទី២ បានចំនួន១៨៨នាក់ ផងដែរ។
គួរបញ្ជាក់ថា ឈ្មោះ អៀម ធីតា អាយុ ៣៥ ឆ្នាំ មានអាសយដ្ឋានរស់នៅសង្កាត់បឹងទំពន់ រាជធានីភ្នំពេញ បានធ្វើតេស្តមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ តែកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឈ្មោះខាងលើ បានទៅហាង pedro ហើយនៅថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោងប្រមាណ៩ព្រឹក ឈ្មោះ អៀម ធីតា បានមកលេងម្តាយ រហូតដល់ ម៉ោងប្រមាណ ៣ រសៀល បានត្រឡប់ទៅភ្នំពេញវិញ ហើយក្រុមគ្រួសារគាត់បានបន្តទៅផ្សារ និងវត្តជាបន្តបន្ទាប់ រហូតអាជ្ញាធរសម្រេចបិទផ្សារកំពង់អំពិល និងវត្តវិហារត្រាញ់។
ជាមួយគ្នានេះដែរ អាជ្ញាធរក្រុងតាខ្មៅ ក៏បានសម្រេចបិទផ្សារតាមមាត់ទន្លេ និងមាត់ស្ទឹង និងតូបលក់ដូចមួយចំនួន ដែលមានការពាក់ព័ន្ធផងដែរ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កាន់តែទ្រង់ទ្រាយធំ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី