ព័ត៌មានជាតិ
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិកម្ពុជាផ្តល់បរិក្ខារលាងដៃដល់សាលារៀន នៅខេត្តព្រះសីហនុ
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិកម្ពុជា បានសហការគ្នាផ្តល់បរិក្ខារលាងដៃដល់សាលារៀន នៅក្នុងខេត្តព្រះសីហនុ ដើម្បីធានាឱ្យការត្រលប់ទៅថ្នាក់រៀនវិញ ប្រកបដោយសុវត្ថិភាព។

ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយ ក្នុងចំណោមពហុក្រុមហ៊ុន ដែលធំជាងគេ និងរីកចម្រើនបំផុត នៅក្នុងប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នាជាមួយ នឹងអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាអង្គការអភិវឌ្ឍ និងមនុស្សធម៌មួយដែលចូលរួមលើកកម្ពស់ សិទ្ធិកុមារ និងសមភាពក្មេងស្រី។ តាមរយៈការសហការមួយនេះ ក្រុម ហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិកម្ពុជា នឹងតម្លើងបរិក្ខារសម្រាប់លាងសម្អាតដៃដល់ សាលារៀនគ្រប់កម្រិតសិក្សា នៅក្នុងខេត្តព្រះសីហនុ។
ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួង អប់រំយុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។ នាឱកាសនោះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានជូនពរដល់តំណាងប្រតិភូរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក៏ដូចជាតំណាងអង្គការភ្លែនអន្តរជាតិកម្ពុជា នាឱកាសឆ្នាំថ្មី ២០២២ នេះ សូមជួបប្រទះនូវសេចក្តីសុខ ចម្រុងចម្រើន និងជោគជ័យក្នុងការងារថ្មីៗថែមទៀត។ ជាមួយគ្នានេះឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងការវិនិយោគលើវិស័យអប់រំទាំងការផ្តល់អាហារូបករណ៍ដល់និស្សិតរៀនតាមសាកលវិទ្យាល័យ នៅកម្ពុជាព្រមទាំងការផ្តល់បរិក្ខារទឹកស្អាត និងអនាម័យ ដើម្បីឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩។

ឯកឧត្តមបានលើកឡើងដែរថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ បានល្អប្រសើរ តាមរយៈការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានជាង៩០ភាគរយ ការចូលរួមអនុវត្តវិធានការ៣ការពារ ៣កុំរបស់ប្រជាជន ការគ្រប់គ្រងបានល្អអ្នកជំងឺប្រភេទថ្មីអូមីក្រុងនាំចូលពីបរទេស ដែលធ្វើឱ្យអត្រាឆ្លងថ្មីក្នុងសហគមន៍ធ្លាក់ចុះស្ទើរតែគ្មាន និងអនុញ្ញាតឱ្យបើកឡើងវិញនូវសេដ្ឋកិច្ចជាតិយ៉ាងពេញលេញចាប់ពីចុងឆ្នាំ ២០២១ រហូតដល់បច្ចុប្បន្ននិងទៅអនាគត។ តែទោះយ៉ាងនេះក៏ដោយ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអនុវត្តវិធានអនាម័យ ពិសេសការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស ត្រូវតែអនុវត្តជាប់ជាប្រចាំទាំងនៅសាលារៀន និងនៅតាមសហគមន៍ ទើបអាចយកឈ្នះជំងឺកូវីដ-១៩បាន។
ស្ថិតនៅក្រោមយុទ្ធនាការ «ត្រឡប់ទៅសាលារៀនវិញ» មូលនិធិព្រីនស៍ ដែលជាអង្គការសប្បុរសធម៌របស់សម្ព័ន្ធ ក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងធ្វើការជាមួយអង្គការភ្លែន អន្តរជាតិកម្ពុជា ដើម្បីអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យចាប់ពីខែមីនាដល់ខែមេសា ឆ្នាំ ២០២២។ មូលនិធិព្រីនស៍ នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកប្រតិបត្តិការទៅលើសកម្មភាពជាច្រើន ដែលនឹងជួយ គាំទ្រទៅដល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្ នុងការបើកសាលារៀនឡើងវិញ ប្រកបដោយសុវត្ថិភាព។
លោក Cliff Koh ដែលជាអគ្គលេខាធិការ នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា៖ «មូលនិធិព្រីនស៍ ធ្លាប់បានធ្វើ ការសហការនៅថ្នាក់ជាតិ តាមរយៈការផ្តួចផ្តើមលើអាហារូបករណ៍ ចេនហ្ស៊ី ហើយពេលនេះពួកយើងនឹងបន្តការសហការយ៉ាងសកម្មជាមួយនឹងថ្នាក់ខេត្តបន្ថែមទៀត។ ពួកយើង ចង់ធានាឱ្យបាននូវការស្តារនូវសកម្មភាពនានារបស់ខេត្តព្រះសីហនុត្រលប់មកវិញ ហើយ យើងក៏មានសេចក្តីរីករាយផងដែរ ដែលបានធ្វើការសហការជាមួយ នឹងអង្គការភ្លែនអន្តរជាតិកម្ពុជា។ ពួកយើងក៏ត្រៀម នឹងធ្វើការសហការជាមួយនឹងក្រសួងអប់រំយុវជន និងកីឡា នៅក្នុងឆ្នាំថ្មី ដើម្បី ធានាថា កុមារកម្ពុជាអាចទទួលបានការអប់រំប្រកបដោយសុវត្ថិភាព។ »
មូលនិធិព្រីនស៍ និងអង្គការភ្លែនអន្តរជាតិកម្ពុជា នឹងប្រារព្ធពិធីប្រគល់បរិក្ខារលាងដៃទាំងអស់ទៅ ដល់មន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡាសាលាខេត្ត និងក្រុងព្រះសីហនុ នៅចន្លោះពីខែមីនាដល់ខែមេសា។ កម្មវិធីបែបនេះ បានសបង្ហាញឱ្យឃើញពីលទ្ធផលដ៏គួរឱ្យសរសើរ នៅក្នុងការចូលរួម ចំណែកអភិវឌ្ឍប្រទេស ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក និងជាការពង្រឹងភាពធន់របស់កម្ពុជា ក្នុង កាលៈទេសៈនៃជំងឺរាតត្បាតនេះ។
លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការ ភ្លែនអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា៖ « កិច្ចសហការរវាងមូលនិធិព្រីនស៍ និងអង្គការ ភ្លែនអន្តរជាតិកម្ពុជា នឹងជួយធានាឱ្យបាននូវការ ត្រលប់ចូលរៀនវិញរបស់សិស្សានុសិស្ស ជាពិសេសកុមារីប្រកបដោយសុវត្ថិភាព បន្ទាប់ពីមានការ ផ្អាកមួយរយៈដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ ការផ្តល់ជូននូវបរិក្ខារលាងសម្អាតដៃទាំង នេះ នឹងជួយការពារពួកគេពីជំងឺកូវីដ-១៩ និងអាចឱ្យពួកគេ បានទទួលការអប់រំប្រកបដោយគុណ ភាព និងសុវត្ថិភាព ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពួកគេនាពេលអនាគត»។ លោកបន្តថា៖ « ជំនួសមុខឱ្យសិស្សានុសិស្ស នៅក្នុងសាលារៀនទាំងអស់ ក្នុងខេត្តព្រះសីហនុ ខ្ញុំសូមថ្លែង អំណរគុណ មូលនិធិព្រីនស៍ ចំពោះគម្រោងការងារដំបូងដ៏គួរឱ្យរំភើបមួយនេះ។ គម្រោងនេះស្ថិតនៅក្រោមកម្មវិធីយុទ្ធសាស្ត្រ ការចាប់ផ្តើមជាមួយសុខភាពល្អ និងការសិក្សាពេញមួយជីវិតរបស់ អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាផ្នែកមួយនៃបេសកកម្មរបស់ពួកយើង ក្នុងការសហការជាដៃគូផ្តល់ភាពអង់អាច ដល់ក្មេងស្រីចំនួន ២,៥ លាននាក់ ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងនៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦។»
ក្រោមការឧបត្ថម្ភជាថវិកា និងភាពជាដៃគូសាជីវកម្ម ដែលផ្តល់ដោយមូលនិធិព្រីនស៍ កម្មវិធីទឹកស្អាត និងអនាម័យរៀបចំដោយអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាអង្គការដំណើរការ នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០០២ បានក្លាយជាដំណោះស្រាយក្នុងសហគមន៍ប្រកបដោយ ប្រសិទ្ធភាព ក្នុងការធានាឱ្យទទួលបានប្រភពទឹកស្អាត និងសម្ភារៈអនាម័យនានា ត្រូវរក្សាបានយ៉ាងល្អព្រមទាំងផ្តល់ភាពអង់អាចដល់ប្រជាជន ក្នុងការគ្រប់គ្រងសុខភាពសាធារណៈរបស់ពួកគេ។ នៅអាស៊ីខាងត្បូងប្រជាជនជាង ៦,៦ លាននាក់ទទួលបានគ្រឿងបរិក្ខារទឹកស្អាត និងអនាម័យ ដែល ប្រសើរឡើង។
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានយកចិត្តទុកដាក់ខ្ពស់លើការរួមចំណែកដល់ការអភិវឌ្ឍន៍យុវជនហើយថ្មីៗនេះ ព្រីនស៍ គ្រុប បានសម្ពោធកម្មវិធីអាហារូបករណ៍ចេន ហ្ស៊ី ដែលជាកម្មវិធីជំនួយផ្នែក ហិរញ្ញវត្ថុទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជា ចំនួន ៤០០ នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំខាងមុខនេះ តាមរយៈការផ្តល់ការសិក្សា ដោយឥតគិតថ្លៃ ក៏ដូចជាផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដែល មានតម្លៃជាទឹកប្រាក់សរុបចំនួន ២ លានដុល្លារអាមេរិក។
ក្រុមហ៊ុនខានូពីសែនឌីវេឡុបម៉ិនឯ.ក ដែលជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប ដែលកំពុងធ្វើការលើគម្រោង អភិវឌ្ឍន៍ឆ្នេររាម ក្នុងខេត្តព្រះសីហនុនាពេលថ្មីៗនេះ ក៏បានចែកចាយកញ្ចប់ថែទាំដល់អង្គការសប្បុរសធម៌ឈានមុខគេមួយ ក្នុងក្រុងព្រះសីហនុ គឺអង្គការម្លប់តាប៉ាងផងដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួន ក្នុងការជួយដល់សហគមន៍មូលដ្ឋាន ខណៈ ពេលដែលប្រទេសកម្ពុជាបើកដំណើរការឡើងវិញ សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ ជំងឺរាតត្បាត៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត