Connect with us

ព័ត៌មានជាតិ

ក្រសួងដែនដី ជូនដំណឹងពីការបាត់សន្លឹកវិញ្ញាបនបត្រសម្គា​ល់ម្ចាស់អចលនវត្ថុចំនួន៣៩៩ សន្លឹក នៅខេត្តស្វាយរៀង

បានផុស

នៅ

ក្រសួងរៀបចំដែនដី នគរូបនិយកម្ម និង សំណង់ នៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២២ បានជូនដំណឹងស្ដីពីការបាត់សន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធិ)ចំនួន ៣៩៩ សន្លឹកនៃភូមិ ព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រាបជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១មន្ទីររៀបចំដែន ដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀងបានបាត់វិញ្ញាបន​បត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣៩៩ សន្លឹក នៃភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងដែលបណ្ណទាំងនោះបានបោះពុម្ពឈ្មោះកម្មសិទ្ធិករ(ផ្នែកខាងក្រោយ)រួចហើយប៉ុន្តែពុំទាន់បានបោះពុម្ពព័ត៌មានក្បាលដីនិងផែនទីក្បាលដី (ផ្នែកខាង មុខ)នៅឡើយ។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលបាត់មានលេខរៀងសន្លឹកបណ្ណចាប់ពីលេខ No. 06598743 ដល់លេខ No.06598749, លេខ No.06598808 ដល់លេខ No.06598899 ,លេខ No.06598900,លេខ No.06611110 ដល់លេខNo. 06611123,លេខ No.06611201ដល់លេខNo.06611388, លេខNo.06611397ដល់ លេខ No.06611439, លេខ No.06611440 ដល់លេខ No. 06611453 , លេខ No. 06611459 ដល់លេខ No.06611500។

ក្រសួង បានប្រកាសបដិសេធវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំង ៣៩៩ ដែលបាត់ជាអសារឥតការនិងសូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើ កិច្ចសន្យាផ្សេងៗដែលពាក់ព័ន្ធនឹងអចលនវត្ថុដូចជា ការទិញ-លក់ ការបង្កើតសិទ្ធិលើការបញ្ចាំការបង្កើតហ៊ីប៉ូតែក ជាអាទីដើម្បីចៀសវាងការចាញ់បោកជនទុច្ចរិត ដែលប្រើប្រាស់បណ្ណកម្មសិទ្ធិក្លែងបន្លំដើម្បីទទួលបានប្រាក់កក់ឬប្រាក់កម្ចីជាដើម។ ដូចនេះប្រការដែលល្អមុននឹងសម្រេចចិត្តធ្វើកិច្ចសន្យាគប្បីស្នើសុំការបញ្ជាក់អំពី ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅរដ្ឋបាលសុរិយោដីជាសមត្ថកិច្ច។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌ មាន ៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម