Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖កម្ពុជា ត្រូវការចាក់វ៉ាក់សាំងទៅដល់មនុស្សចំនួន១០លាននាក់

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងចំពោះមុខថ្នាក់ដឹកនាំ នៃបណ្ដាប្រទេស ទាំងប្រាំ ក្នុងកិច្ចប្រជុំ ACMEC លើកទី៩ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ ដោយជំរុញដល់ប្រទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅ​លើបញ្ហាវ៉ាក់សាំង គ្រាដែលប្រទេសវៀតណាម បានប្រកាសទិញវ៉ាក់សាំង ប្រទេសឡាវ និងថៃ ក៏បានប្រកាស​ទិញវ៉ាក់សាំងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា កម្ពុជាគ្រោងនឹងទិញវ៉ាក់សាំង ចំនួនមួយ​លានដូស ហើយកម្ពុជាក៏ត្រូវការចាក់វ៉ាក់សាំងទៅដល់មនុស្សចំនួន១០លាននាក់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ ACMEC លើកទី៩ ថ្នាក់ដឹកនាំបានពិភាក្សាគ្នាអំពីការធ្វើការគ្នារួមគ្នាក្នុងក្របខណ្ឌ ACMEC ដោយត្រូវឲ្យមានលេខាធិការដ្ឋាន ACMEC ដែលត្រង់ចំនុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រ ខណៈថ្នាក់ដឹកនាំ ACMEC នឹងបង្កើតឲ្យមាន លេខាធិការដ្ឋាន ACMEC នេះ នាពេលខាងមុខផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាសមាជិកទាំងអស់ នៅក្នុងការជំរុញឲ្យប្រទេស ACMEC អនុវត្តសកម្មភាពទទួលបានជោគជ័យ ជាពិសេសគឺការជំរុញការតភ្ជាប់ និងការកសាងសហគមន៍ ACMEC ធ្វើយ៉ាងណាប្រែក្លាយឲ្យអនុតំបន់ ACMEC មានកំណើនសេដ្ឋកិច្ចខ្ពស់ និងជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស ជំរុញការតភ្ជាប់ ជំរុញឲ្យសេដ្ឋកិច្ចអនុតំបន់នេះកាន់តែលឿនទៅមុខ ជាពិសេសគឺការជំរុញការកាត់បន្ថយគំលាត និងការកាត់បន្ថយភាពក្រីក្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម