ព័ត៌មានជាតិ
កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង កើនឡើងជាង១០០ករណីហើយ
រហូតមកដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងកើនឡើងចំនួន១១២ករណីហើយ ក្នុងនោះ ១៨នាក់ករណី បានរកឃើញនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាអ្នកដំណើរមកពីបរទេសទាំងអស់។ នេះបើតាមក្រសួងសុខាភិបាលកម្ពុជា។

ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រសួងបានរកឃើញករណីមេរោគបំប្លែងថ្មីប្រភេទអូមេក្រុងជាលើកដំបូងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ទៅលើស្ត្រីមានផ្ទៃពោះជាជនជាតិខ្មែរម្នាក់អាយុ ២៣ឆ្នាំនៅខេត្តស្វាយរៀង ដែលបានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា។ បើតាមក្រសួងសុខាភិបាល គឺគិតមកដល់ព្រឹកថ្ងៃទី០៦ ខែមករានេះ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទថ្មីអូមីក្រុងចំនួន១១២ករណីនាក់ហើយ ក្នុងនោះ មានអ្នកជាសះស្បើយមួយចំនួនផងដែរ។
គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២០៥៥៣នាក់ អ្នកជាសះស្បើយចំនួន១១៦៩៨២នាក់ និងអ្នកស្លាប់ចំនួន៣០១៥នាក់។ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងនេះដែរ ក្រសួងសុខាភិបាល មិនអនុញ្ញាតឱ្យអ្នកជំងឺប្រភេទថ្មីនេះព្យាបាលនៅតាមផ្ទះជាដាច់ខាត ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះចូលក្នុងសហគមន៍។

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅយប់ថ្ងៃទី៥ ខែមករាថា ករណីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវបានរកឃើញថា ជាករណីនាំចូលមកពីបរទេស និងភាគច្រើនជាអ្នកដំណើរមកពីបរទេសតាមផ្លូវអាកាស។ ទោះបីជាពុំទាន់មានទិន្នន័យបញ្ជាក់ថា វីរុសនេះបណ្តាលឱ្យមានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែវាមានលទ្ធភាពឆ្លងលឿន។ ដូច្នេះ ដើម្បីបង្ការ និងទប់ស្កាត់ជាអតិបរមានូវការឆ្លងរាលដាលនៃវីរុសនេះ ចូលក្នុងសហគមន៍អ្នកជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះឡើយ ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងទាំងអស់ ត្រូវស្នាក់នៅ ថែទាំ និងព្យាបាល នៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល ឬដោយគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង