ព័ត៌មានជាតិ
ដើមឆ្នាំនេះ កម្ពុជានឹងបញ្ជូនទ័ពមួកខៀវជាង៤០០នាក់ទៅចូលរួមបំពេញបេសកកម្មនៅUN
នៅដើមឆ្នាំ២០២២នេះកម្ពុជានឹងបញ្ជូនកងទ័ពមួកខៀវ ប្រមាណជាង៤០០នាក់ទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅលីបង់និងអាហ្វ្រិកកណ្តាល។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្លាំងទ័ពមួកខៀវ ត្រូវចេញទៅបេសកកម្មអង្គការសហប្រជាជាតិនៅថ្ងៃទី៦ ខែមករានេះនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានមានប្រសាសន៍ថានៅចុងខែមករា និងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះកម្ពុជានឹងបញ្ជូនកងទ័ពមួកខៀវ ទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ចំនួន ១៨៤នាក់ ជាកម្លាំងវិស្វកម្មពហុជំនាញ និងទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ចំនួន២១៩ ជាកម្លាំងវិស្វកម្មនិងកងកំទេចគ្រឿងផ្ទុះ ដើម្បីប្តូរវេនកម្លាំងចាស់ដែលត្រូវបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនីបានបញ្ជាក់ថា រយៈពេល១៦ឆ្នាំនេះ គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិបានបញ្ជូនកងកម្លាំងសរុបចំនួន ៧៨៩៩នាក់ ក្នុងនោះមាននារីចំនួន៥២៨នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩មានជាអាទិ៍ ស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន ដោយទទួលបានស្នាដៃដ៏ត្រចះត្រចង់។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាព បានថ្លែងថា កម្លាំងមួកខៀវកម្ពុជា ដែលត្រៀមចេញទៅបេសកកម្មនេះ គឺជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តបង្កើនការចូលរួមទាំងបរិមាណ និងគុណភាព របស់ប្រមុខរាជរដ្ឋាភិបាល ហើយកម្លាំងទាំងនេះ បាននឹងកំពុងទទួលការហ្វឹកហ្វឺនស្របតាមការកែទម្រង់ថ្មីរបស់ អ.ស.ប. តាមរយៈសកម្មភាពដើម្បីសន្តិភាពបូក និងស្របទៅនឹងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?