ព័ត៌មានជាតិ
ត្រីផ្សោតមួយក្បាលនៅអន្លង់ឈើទាល តំបន់ទេសចរណ៍កំពុងប្រឈមនឹងការគ្រោះថ្នាក់
ត្រីផ្សោតដែលនៅសេសសល់ក្នុងអន្លង់ឈើទាលតំបន់ទេសចរណ៍ព្រះរំកិលមានតែកន្ទុយជាប់មង ប្រឈមនឹងគ្រោះថ្នាក់ ប្រជាសហគមន៍ រួមជាមួយមន្ត្រីឆ្មាំទន្លេកំពុងជួយសង្គ្រោះ ផ្នែកបច្ចេកទេសពីមន្ត្រីជំនាញនិងអង្គការអភិរក្សត្រីផ្សោតដើម្បីរួចផុតពីសេចក្តីស្លាប់។

លោកផយ វណ្ណា សមាជិកសហគមន៍ ផ្សោតព្រះរំកិលបានបញ្ជាក់ថា ត្រីផ្សោតមួយក្បាលត្រូវបានគេប្រទះឃើញជាប់មងនៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ ប្រឈមទៅនឹងការស្លាប់បើមិនមានមន្ត្រីជំនាញផ្នែកបច្ចេកទេសជួយសង្គ្រោះទាន់ពេលវេលា។

លោកបន្តថា ពេលនេះប្រជាសហគមន៍រួមជាមួយមន្ត្រីឆ្មាំទន្លេ កំពុងស្វែងរកដំណោះស្រាយ ដើម្បីសង្គ្រោះជីវិតសត្វផ្សោតដែលនៅសល់មួយក្បាលនេះ ឲ្យរស់រានមានជីវិតវិញ។ បើសិនជួយសង្គ្រោះមិនបានវិញនោះ លោកពិតជាសោកស្ដាយខ្លាំងណាស់ ខ្លាចបាត់បង់ត្រីផ្សោតមួយក្បាលនេះ ពីព្រោះវាបានក្លាយទៅជា ចំណីអារម្មណ៍របស់ភ្ញៀវទេសចរណ៍ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពេលភ្ញៀវទេសចរណ៍ជិះទូក វាអាចហែលមកលេងជាមួយទូកភ្ញៀវទៀតផង។

លោកស្រីសំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា ករណីនេះ លោកតែងតែបានផ្សព្វផ្សាយ ក៏ដូចជាអប់រំដល់ប្រជានេសាទនៅតំបន់នោះ ឲ្យនាំគ្នាជួយអភិរក្ស និងបញ្ឈប់ការដាក់មង នៅតាមតំបន់ហាមឃាត់ តែនេះ ដោយសារតែខាងភាគីឡាវ នៅជិតតំបន់អន្លង់ផ្សោត ចេះតែលួច ដាក់មង ដោយមិនគិតពីផលប៉ះពាល់ មកដល់សត្រីផ្សោតនៅអន្លង់ នៃទឹកដី ជាប់គ្នានេះទេ។

លោកបន្តថា បញ្ហាប្រឈមនេះលោកបានរាយការណ៍ ទៅមន្ត្រីជំនាញថ្នាក់ជាតិ នៃរដ្ឋបាលជលផល និងជូនដំណឹង ទៅផ្នែកអង្គការ wws ដើម្បីស្វែងរកដំណោះស្រាយ សង្គ្រោះត្រីផ្សោតមួយក្បាលនេះ ឲ្យរួចផុត ពីបញ្ហាប្រឈម ដែលបច្ចុប្បន្ន កន្ទុយកំពុងជាប់មង ជាក្តីបារម្ភមួយនិងជាគ្រោះថ្នាក់យ៉ាងធំ ដែលធ្វើឱ្យបាត់បង់ ត្រីផ្សោតនៅតំបន់នោះតែម្ដង។

បច្ចុប្បន្នត្រីផ្សោតមួយក្បាលដែលជាប់មងប្រឈមនឹងគ្រោះថ្នាក់ កំពុងធ្វើការជួយសង្គ្រោះដោយប្រជាសហគមន៍ មន្ត្រីឆ្នាំទំនេរ ដើម្បីដោះមងចេញពីកន្ទុយរបស់វា តែវាមិនទាន់ដឹងថាវាអាចទ្រាំទ្របាន.ឬប្រឈមទៅនឹងការគ្រោះថ្នាក់ឬយ៉ាងណានោះទេ ?៕
ដោយ ៖ ងិនលីម



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ