ព័ត៌មានជាតិ
ឆ្នាំ ២០២១ មានកុមារ និងមនុស្សពេញវ័យ កើតជំងឺគ្រុនឈាមជិត ២ពាន់ករណី ថយចុះជាង ៦ដង
ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍ថា ឆ្នាំ២០២១ មានកុមារ និងមនុស្សពេញវ័យ កើតជំងឺគ្រុនឈាមចំនួន ១៨១១ករណី និងស្លាប់ ៨ករណី មានការថយចុះប្រហែលជាង ៦ដង បើធៀបនឹងឆ្នាំ ២០២០កន្លងទៅ មានចំនួនរហូតដល់ទៅ ១១៦៩៩ករណី និងស្លាប់ចំនួន ១៦ករណី។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រ បានបន្តថា ការថយចុះនៃករណីជំងឺគ្រុនឈាមនេះ បណ្តាលមកពីមានការកើនឡើងនូវចំនួនប្រជាជន មានការយល់ដឹងច្រើន បានមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យរដ្ឋ ដោយសារគុណភាពសេវា និងសមត្ថភាពផ្តល់សេវា របស់គ្រូពេទ្យព្យាបាល នៅមន្ទីរពេទ្យទូទាំងប្រទេស មានការកើនឡើងជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ។
លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា លើសពីនេះទៀត ដោយសារតែក្រសួងសុខាភិបាល បានត្រៀមថ្នាំអាបែតបានគ្រប់គ្រាន់ និងបានធ្វើការចែកចាយ ដល់មន្ទីរសុខាភិបាល នៅទូទាំងប្រទេសបានទាន់ពេលវេលា សម្រាប់ដាក់នៅក្នុងពាង ឬអាងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីសម្លាប់ដង្កូវទឹក ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
ជាងនេះទៅទៀត ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ ពីវិធានការអនាម័យ និងបរិស្ថាន នៅតាមសហគមន៍បានល្អប្រសើរ ដូចជាសំអាតលំនៅដ្ឋាន បានស្អាតលប់បំបាត់ ឬដុតកំទេចចោល ឬទុកដាក់ឲ្យមានរបៀបរាល់វត្ថុ ដែលអាចដក់ទឹកបានដូចជា សំបកកង់ឡានសំបកដប កំប៉ុង ត្រឡោកដូង ចានបាយ កំប៉ុងជ័រ ដែលជាជម្រកនៃការកកើតដង្កូវទឹក ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានបន្ថែមថា ការអនាម័យខ្លួនប្រាណ លាងសំអាតដៃញឹកញាប់ជាមួយសាប៊ូ អាកុល ឬជែលក្នុងការការពារការឆ្លងជំងឺកូវីដ-១៩ ក៏ជាកក្តាមួយនាំឱ្យជំងឺគ្រុនឈាម មានការថយចុះ ផងដែរ។
លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមកំចាត់ដង្កូវទឹក នៅតាមទីកន្លែង ដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡខាប់ជាដើម និងអាជីវករ និងម្ចាស់ជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនេះ ឲ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹកដោយមិនត្រូវទុកចោលពា សវាលពាសកាល បង្កើតបានជាប្រភពកកើត និងជំរកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលអំណោយដល់ការចម្ល ងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត បានណែនាំឲ្យកុមារស្លៀកពាក់ ខោអាវដៃវែងជើងវែង និងសម្រាន្ត ក្នុងមុងជាប្រចាំទាំងថ្ងៃទាំងយប់ មិនត្រូវអង្គុយលេង នៅជិតទីកន្លែងងងឹតនោះទេ និងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាល របស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតនិងកុំសាកល្បងព្យាបាលជំងឺ ដោយខ្លួនឯង ឬពន្យារពេលតាមដានព្យបាលអ្នកជំងឺ នៅសេវាឯកជន ដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះ ឱ្យសោះព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជំងឺបាន។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបញ្ជាក់ថាកុមារដែលស្លាប់បាត់ បង់ជីវិតដោយសារជំងឺគ្រុនឈាមភាគច្រើនបណ្តាលមក ពីមាតាបិតា ឬអាណាព្យាបាលបញ្ជួនអ្នកជំងឺ ទៅមន្ទីរពេទ្យរដ្ឋមានការយឺតយ៉ាវ៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ