ព័ត៌មានជាតិ
រដ្ឋបាលជលផល ជូនដំណឹងម្ដងទៀត ចំពោះប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ
រដ្ឋបាលជលផល បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមអញ្ជើញទៅទិញត្រីឲ្យបានរួសរាន់ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ខាងមុខ។
នៅក្នុងសេចក្តីជូនដំណឹងបន្ថែម ចុះថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២ បានជូនដំណឹងថា ក្នុងរដូវនេសាទឆ្នាំ ២០២១- ២០២២នេះ បន្ទាប់ពីបានធ្វើការសង្កេត តាមដានកំពស់ទឹក ដែលហូរចេញពីបឹងទន្លេសាប ពិនិត្យឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ អាចបន្តនេសាទត្រីបានច្រើន នៅក្នុងខែបុស្សនេះ ចាប់ពីថ្ងៃ ៧កើត រហូតដល់ថ្ងៃ ១២កើត ត្រូវនឹងថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។
រដ្ឋបាលជលផល បានបន្ថែមថា យោងលើស្ថានភាព ដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផលសូមអញ្ជើញប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អកឬត្រី ឆ្អើរសម្រាប់ទុកបរិភោគប្រចាំឆ្នាំនោះសូមមេត្តាអញ្ជើញ ទៅទិញត្រីឲ្យបានរួសរាន់តាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើ។
ជាមួយនេះរដ្ឋបាលជលផល ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរស្នាក់នៅ និងដឹកជញ្ជូនផលិតផលផលនេសាទ បានដោយរលូនតាមការគួរ។ ទន្ទឹមនឹងនេះរដ្ឋបាលជលផល ក៏សំណូមពរដល់ប្រជាពលរដ្ឋ មេត្តាអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល អំពីវិធានការការពារមេរោគកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួន ផងដែរ។
គួររំលឹកថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១ ក៏បានជូនដំណឹងស្តីពី រដូវនេសាទឆ្នាំ ២០២១-២០២២ ដោយឲ្យប្រជាពលរដ្ឋត្រៀមទិញត្រីធ្វើ ប្រហុក ផ្អកម្តងរួចហើយ ដែលអាចនេសាទត្រីបានច្រើន នៅក្នុងខែមិគសិរនេះ នៅថ្ងៃទី ៨កើត ដល់ថ្ងៃទី ១២កើត ត្រូវនឹងថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១៕
អត្ថបទ៖ ណារី


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ