Connect with us

ព័ត៌មានជាតិ

ម៉ាស អាល់កុល និងសម្ភារៈ​ការពារ​មួយ​ចំនួន ត្រូវ​បាន​ផ្តល់​ជូន​ ស.ស.យ.ក ​ក្នុង​យុទ្ធនា​ការផ្សព្វផ្សាយ​ជំងឺកូវីដ​

បានផុស

នៅ

លោក ម៉ៅ ឌុ​ង ប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​នាំ​យក​ម៉ាស ចំនួន​២០,០០០ ម៉ាស សាប៊ូ​ចំនួន​៤៣២​ដុំ អាល់កុល​ចំនួន ២១០ លីត្រ និង​ផ្ទាំង​បដា​អប់រំ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ចំនួន​៨០​ផ្ទាំង ជា​អំណោយ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទៅ​ផ្តល់ជូន​ដល់​គណៈកម្មាធិការ ស​.​ស​.​យ​.​ក​.​ក្រុង​-​ស្រុក​ទាំង​៧ ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​យុទ្ធនា​ការ​បញ្ជ្រាប​ការ​យល់​ដឹង​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត នៅ​ស្នាក់​ការ ស​.​ស​.​យ​.​ក ខេត្ត ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ឪ​កាស​នោះ​លោក ម៉ៅ ឌុ​ង ក្នុងនាម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ត្បូងឃ្មុំ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​បាន​ផ្តល់​នូវ​សម្ភារៈ​ទាំងនេះ​សម្រាប់​ខេត្ត​ត្បូងឃ្មុំ បន្ត​យុទ្ធនា​ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​បញ្ជ្រាប​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាំង​០៧​ក្រុង​ស្រុក ដើម្បី​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ប្រឆាំង​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ កុំ​ឲ្យ​មានការ​ឆ្លង​សាយភាយ​បន្ត​រីក​រាលដាល​ក្នុង​សហគមន៍ ពិសេស​ក្នុង​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​។​

​លោក ម៉ៅ ឌុ​ង ក៏​បាន​ណែ​នាំ​ឲ្យ​គណៈកម្មាធិការ ស​.​ស​.​យ​.​ក ក្រុង​/​ស្រុក​ទាំង​០៧ បន្ទាប់ពី​ទទួល​សម្ភារៈ​អស់ទាំង​នេះ​ហើយ ត្រូវ​បន្ត​ចុះ​មូលដ្ឋាន​តាម​គោលដៅ​ឲ្យ​បាន​លឿន និង​បញ្ជ្រាប​ការ​យល់ដឹង​ពាក់ព័ន្ធ​នឹង​អនាម័យ ការ​រក្សា​គម្លាត និង​វិធីសាស្ត្រ​នានា​ ដើម្បី​ការពារ​ពី​ជំងឺ​កូ​វីដ​១៩ ទៅតាម​វិធាន​ ដែល​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ ដើម្បី​សុខភាព​អាយុជីវិត​ខ្លួន គ្រួសារ អ្នក​ដទៃ និង​ប្រទេស​កម្ពុជា​ទាំងមូល ដោយ​ផ្តើម​ចេញពី​ការ​គោរព និង​អនុវត្ត​ពី​យើង​ម្នាក់ៗ​៕​

អត្ថបទ ហុង ម៉េង​ហៀ

សូមចុចអាន៖ ខេត្តសៀមរាប​មិនទាន់​មានករណី​ឆ្លង​កូវីដ១៩ ចូលក្នុង​សហគមន៍​ទេ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ១ ម៉ោង មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា១ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ២ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម