ព័ត៌មានជាតិ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីហេតុផល ដែលថ្នាក់ដឹកនាំកម្ពុជាមិនសុំជួបលោក ស្រី អ៊ុង សានស៊ូជី
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានផងនោះបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយពីត្រឡប់ពីប្រទេសមីយ៉ាន់ម៉ាវិញថា បញ្ហានៅមីយ៉ាន់ម៉ា គឺជាបញ្ហាដែលត្រូវធ្វើមួយជំហានម្តងៗ មានន័យថា យើងត្រូវបេះផ្លែណាដែលនៅកៀកដៃសិន ពេញកន្រ្តកសិនចាំគិតទៀត។
ឆ្លើយតបសំណួរអ្នកសារព័ត៌មាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា បញ្ហាសុំជួបលោកស្រី អ៊ុង សានស៊ូជី ជាបញ្ហាដែលធ្វើឲ្យរាំងស្ទះដល់ទស្សនៈកិច្ចរបស់ប្រេសិតពិសេសប្រុយណេ គឺរដ្ឋមន្រ្តីការប្រទេសប្រុយណេ ដូច្នេះយើងមើលឃើញថា បញ្ហានេះជាបញ្ហាដែលខ្ទាស់មិនឱ្យទៅមុខ យើងមិនត្រូវទៅរកអាកន្លែងដដែលហ្នឹងទៀតទេ។ លោកថា “បើកន្លែងហ្នឹងមានគេសង់ជញ្ជាំងក្រាស់ហើយយើងយកក្បាលទៅបុកដូចជាអត់បានប្រយោជន៍អីទេ ដូច្នេះហើយទើបខ្ញុំជម្រាបជូនថា កម្ពុជាប្រកាន់អភិក្រមផ្សេង ក្នុងការឈានឆ្ពោះទៅសម្រេចកិច្ចព្រមព្រៀង៥ចំណុចនេះ”។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សម្ដេចតេជោនាយករដ្ឋមន្ត្រីមិនដែលបានដាក់កម្មវិធីកំណត់យ៉ាងណាទៅមីយ៉ាន់ម៉ាទេ ហើយចំណែកភាគីមីយ៉ាន់ម៉ាក៏ដឹងដែរ នៅពេលសម្ដេចតេជោអញ្ជើញទៅមីយ៉ាន់ម៉ា ដើម្បីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីផង ស្វែងជួយមានម៉ាកតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ ដូច្នេះកម្មវិធីជួបជាមួយអ្នកណា កុំថាឡើយលោកជំទាវអ៊ុងសានស៊ីជី សូម្បីតែអ្នកផ្សេងក៏ដោយក៏សម្ដេចមិនបានដាក់សំណើសុំជួបដែរ។ ពីព្រោះលោកយល់ថា យើងត្រូវធ្វើមួយជំហានម្ដងៗ យើងគិតថា យើងត្រូវបេះផ្លែណាដែលនៅកៀកជាងគេ ឈោងចាប់បេះយកបាន ឱ្យបានមួយកន្ត្រកសិន ហើយចាំបន្ទាប់មកយើងគិតបន្តទៅទៀត។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងថា នេះជាអភិក្រម ប្រសិនបើទ្វារមិនបើក ទ្វានៅតែបិទ ការវាអត់មានពន្លឺអីសម្រាប់ទៅអនាគត សម្រាប់ដំណើរការអនុវត្តនូវកិច្ចព្រមព្រៀង៥ ចំណុចនោះទេ ហើយកម្មវិធីដាក់ពេលណាពេលណា យើងនឹងគិតបន្តទៀត ហើយក៏មិនទាន់អាចជម្រាបជូនបានដែរ៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ