Connect with us

ព័ត៌មានជាតិ

ទ្រាំនឹង​កូនអុក​ឡុកក្នុងផ្ទះរាល់ថ្ងៃមិនបាន ម្ដាយ​ប្ដឹង​សមត្ថ​កិច្ចឲ្យ​ឃាត់ខ្លួន​

បានផុស

នៅ

យុវជន​ម្នាក់​ត្រូវបានម្ដាយបង្កើត​ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ព្រោះបង្កភាពអុកឡុកនិងវាយផ្លាញ​ទ្រព្យ សម្បត្តិក្នុងផ្ទះ រករឿងគេឯងស្ទើររាល់ថ្ងៃ ដោយសារប្រើប្រាស់​គ្រឿងញៀន​ច្រើនពេក រហូត​លែង​ស្គាល់​ឪពុក​ម្តាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួនយុវជនរូបនេះបានធ្វើឡើងកាលពី​វេលា​ម៉ោង​៨​និង​៣០​នាទីព្រឹក​ ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនរូបនេះមានឈ្មោះ​ ឡូត ប៊ុនថុ​ន ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃទា​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

ម្ដាយយុវ​ជនរូប​នេះបាន​រៀបរាប់ទាំងទឹកភ្នែកថា ស្ទើរ​ជា​រៀងរាល់​ថ្ងៃ កូនរបស់​គាត់​តែង​តែ​បង្កការ​អុកឡុក​ក្នុង​គ្រួសារ​ វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះនិង​រករឿង​គេឯង ព្រោះប្រើប្រាស់​គ្រឿងញៀន ច្រើនពេក។ ហើយ​ដោយ​ទ្រាំ​នឹង​ទ​ង្វើរបស់កូន​លែង​បាន ទើប​ម្តាយ​ដាច់ចិត្ត​ប្តឹង​សមត្ថកិច្ច​សុំ​ការអន្ត រាគមន៍​ឃាត់ខ្លួន​យកទៅអប់រំណែរនាំ។

នៅចំពោះមុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារ​ភាពថា ​ខ្លួន​បាន​ប្រើ​ប្រាស់​គ្រឿងញៀន​រយះ​ពេល​៦​ឆ្នាំ​មក​ហើយ​។

បច្ចុប្បន្ន យុវជនរូបនេះ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​ដើ​​ម្បី​ចាត់​ការ​បន្ត​៕

អត្ថបទ ៖ សុខុម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ARDB និងធនាគារពាណិជ្ជក្នុងស្រុកនឹងរួមគ្នាផ្តល់ឥណទានពិសេសដើម្បីជំរុញការទិញកសិផល​

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

វិមានក្រឹមឡាំង៖ រុស្ស៊ី​បើក​ចំហ​ចំពោះ​សន្តិភាព តែ​ត្រូវ​សម្រេច​គោលដៅធំ​៣​ឲ្យ​បាន​សិន

កីឡា១៤ នាទីutes មុន

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ៖​ បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​​រយៈពេល​ ៥ថ្ងៃ​ដោយ​ផ្តោ​លើ​ពីរ​ចំណុច​សំខាន់ៗ​

វិមានរដ្ឋធម្មនុញ្ញ
ព័ត៌មានជាតិ១៩ នាទីutes មុន

វិសោធនកម្ម​រដ្ឋធម្មនុញ្ញបើកផ្លូវឱ្យអាចដកសញ្ជាតិខ្មែរ​បាន​ត្រូវបានចូលជាធរមាន

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ទីផ្សារខុនដូថៃ ធ្លាក់ចុះទាបបំផុត​ក្នុងរយៈពេល ១៦ ឆ្នាំ ដោយសារសម្ពាធសេដ្ឋកិច្ច

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៣ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម