Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរចេញកម្សាន្តជិត ១៦ម៉ឺននាក់ ទូទាំងប្រទេស នៅថ្ងៃសម្រាកទិវាជ័យជម្នះ ៧មករា

បានផុស

នៅ

រយៈពេល១ថ្ងៃ នៅថ្ងៃឈប់សម្រាកក្នុងនាឱកាសខួប៤៣ឆ្នាំ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២២) មានភ្ញៀវទេសចរផ្ទៃក្នុងចំនួន ១៥៨ ៦៣០ នាក់ បានដើរកម្សាន្តតាមរម​ណី​យ​ដ្ឋាននានា នៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិចំនួន ១៥៦ ៤៧៩ នាក់ និងភ្ញៀវ​បរ​ទេស​ផ្ទៃក្នុង ចំនួន ២ ១៥១ នាក់។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា ត្រឹមតែមួយថ្ងៃឈប់សម្រាក ៧ មករា មានបងប្អូនប្រជាពល​រដ្ឋ និងភ្ញៀវបរទេស បានចេញដើរកម្សាន្ត រហូតដល់ជិត ១៦ម៉ឺននាក់។ លោកថា ចរន្តភ្ញៀវទេសចរនឹងបន្តកើនឡើងរហូតដល់ចុងសប្តាហ៍ ខណៈដែល​ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ នឹងបន្តដើរកម្សាន្តនៅគោលដៅទេសចរណ៍ផ្សេងៗ ក្រៅពីគោលការណ៍ដែលបានពួកគាត់បានទៅនាឱកាសឆ្លងឆ្នាំសាកល។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បានបង្ហាញថា ​គោលដៅទេស​ចរណ៍​សំខាន់ៗ នៅកម្ពុជា រួមមាន៖ រាជធានីភ្នំពេញ ៥៥ ៨៤២ នាក់ ខេត្តព្រះសីហនុ ១២ ៥៨៥ នាក់ ខេត្តសៀមរាប ១០ ១៤៨ នាក់ ខេត្តពោធិ៍សាត់ ៩ ៨៦៣ នាក់ ខេត្តមណ្ឌលគិរី ៩ ៤៩៧ នាក់ ខេត្តបាត់ដំបង ៨ ៣៦៥ នាក់ ខេត្តស្ទឹងត្រែង ៨ ៣១០ នាក់ ខេត្តកែប ៨ ១៣៥ នាក់ និង ខេត្តកំពត ៨ ០៨២ នាក់៕ ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១០ នាទីutes មុន

ប្រធានរដ្ឋសភារម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីពេលប្រទេសបាត់បង់សន្ដិភាព

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

អាមេរិក ចង់ឲ្យ Zelensky ចេញវីដេអូសុំទោស Trump ជាសាធារណៈ ទើបសុខចិត្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម១០ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម