ព័ត៌មានជាតិ
លោកបណ្ឌិត គឹម ហ៊ាង៖ គួរទិញដីប្រភេទណា ដែលមិនខាត ហើយចំណេញ?
មានមនុស្សជាច្រើន ដែលមានបានដោយសារវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន។ តើគួរវិនិយោគវិស័យអចលនទ្រព្យដូចម្តេច ដើម្បីកុំឲ្យខាត និងចំណេញ?
លោកបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត KW Cambodia បានបែងចែកដីដែលគួរតែទិញមានបួនប្រភេទ៖ គឺទី១ ដីសម្រាប់បម្រើក្នុងវិស័យទេសចរណ៍ ទី២ ដីបម្រើក្នុងវិស័យឧស្សាហកម្ម និងទី៣ ដីសម្រាប់សង់លំនៅដ្ឋាន និងទី៤ ដីសម្រាប់បម្រើក្នុងវិស័យកសិកម្ម។
លោកពន្យល់ថា ដីសម្រាប់បម្រើវិស័យទេសចរណ៍ គឺជាប្រភេទដីដែលអាចបម្រើក្នុងវិស័យទេសចរណ៍នៅតំបន់ដែលមានភ្ញៀវទៅលេងច្រើន មានដូចជា តំបន់ភ្នំ ទន្លេ សមុទ្រ និងព្រៃធម្មជាតិ។ លោក គឹម ហ៊ាង បានប្រៀបធៀបថា ដីតំបន់ភ្នំ អាចនឹងឡើងថ្លៃយឺតជាងដីនៅតំបន់ទន្លេ និងសមុទ្រ ព្រោះដីតំបន់ភ្នំមានទំហំធំ មិនងាយចំណេញនោះទេ។ បើចង់ចំណេញច្រើន គឺត្រូវទិញដីនៅតំបន់ទន្លេ ព្រែក និងតំបន់សមុទ្រ។
ដីឧស្សាហកម្ម៖ លោក គឹម ហ៊ាង លើកឡើងថា ដីឧស្សាហកម្ម ទិញហើយ អាចសង់រោងចក្រ សហគ្រាស គឺអាចឡើងថ្លៃ ព្រោះបើកាលណា មានរោងចក្រ មានមនុស្សច្រើន និងមានសកម្មភាពសេដ្ឋកិច្ច។ លោកថា មនុស្សភាគច្រើនចូលចិត្តទិញដីនៅជិតតំបន់មានរោងចក្រ ព្រោះមានមនុស្សច្រើន ដីក៏ឡើងថ្លៃខ្ពស់។
រីឯ ដីសម្រាប់សង់លំនៅដ្ឋាន គឺជាដីដែលគេទិញហើយសម្រាប់ធ្វើផ្ទះ សង់បុរីផ្ទះល្វែងជាដើម។ បទពិសោធន៍ក្នុងវិស័យអចលនទ្រព្យរយៈពេល ២០ឆ្នាំ លោក គឹម ហ៊ាង បានឲ្យដឹងថា ដីលំនៅដ្ឋាន គឺជាដីដែលឡើងថ្លៃរៀងរាល់ឆ្នាំ រៀងរាល់ខែ ពោលគឺឡើងថ្លៃជាប្រចាំ។ លោកថា ដីលំនៅដ្ឋាន បើទិញហើយ អាច ៣ថ្ងៃក្រោយ ១ខែក្រោយ ឬ១ឆ្នាំ អាចលក់បានចំណេញ។
ចំណែកដីបម្រើក្នុងវិស័យកសិកម្ម គឺជាដីសម្រាប់ដាំដុះ ដំណាំផ្សេងៗ។ លោកថា ប្រទេសកម្ពុជា ជាប្រទេសកសិកម្ម ប្រជាជនភាគច្រើនប្រកបរបរកសិកម្ម។ ប្រជាពលរដ្ឋដែលទិញដីកសិកម្ម ដើម្បីទុកលក់យកចំណេញគឺជាកំហុសមួយ ព្រោះដីកសិកម្មនៅកម្ពុជា មានចំនួនច្រើនណាស់។ ប៉ុន្តែប្រសិនបើទិញហើយ ធ្វើកសិកម្ម ១០ទៅ ២០ឆ្នាំក្រោយអាចឡើងថ្លៃ តែបើចង់ចំណេញ ១ឆ្នាំ ២ឆ្នាំ គឺមិនអាចនោះទេ។
អ្នកជំនាញរូបនេះ បានណែនាំថា បើលោកអ្នកចង់ទិញដីដែលចំណេញលឿន ទី១ ត្រូវទិញដីលំនៅដ្ឋាន ទី២ ដីឧស្សាហកម្ម និងទី ៣ ដីតំបន់ទេសចរណ៍ រីឯដីកសិកម្មមិនងាយចំណេញនោះទេ៕ ទួន សុផល
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត