ព័ត៌មានជាតិ
លោក ហង់ ជួនណារ៉ុន ប្រកាសឱ្យសិស្សនិស្សិតទៅចាក់វ៉ាក់សាំងដូសទី៣ ឱ្យបានគ្រប់ៗគ្នា
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានធ្វើការអំពាវនាវដល់សិស្ស និងនិស្សិតដែលមានអាយុចាប់ពី១២ឆ្នាំឡើង ទៅទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ដូសទី៣ ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មី ប្រភេទដែលតា និងវីរុសបំប្លែងខ្លូនថ្មី ប្រភេទអូមីក្រុង ដែលកំពុងចរាចរយ៉ាងសកម្មនៅលើសកលលោក។

លោក បណ្ឌិត សភាចារ្យ ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់សាកលវិទ្យាធិការគ្រប់គ្រឹះស្ថានឧត្តមសិក្សានាយកនាយិកាគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជននិងកីឡា រាជធានី ខេត្តជួយផ្សព្វផ្សាយ និងជំរុញសិស្ស និស្សិតអាយុចាប់ពី១២ឆ្នាំឡើង ទៅទទួលការចាក់វ៉ាក់សាំងកូវីដ- ១៩ដូសទី៣ឬដូសជំរុញឱ្យបានគ្រប់ៗគ្នា។

លោក រដ្ឋមន្ត្រីបានឱ្យដឹងនៅក្នុងលិខិតមួយចុះផ្សាយក្នុងសប្តាហ៍នេះថា «តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប់ ឯកឧត្តម លោកជំទាវ លោកលោកស្រី ជ្រាបថា៖ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកវីដ-១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទដែល និងវីរុសបំប្លែងខ្លូនថ្មី ប្រភេទ អូមីក្រុង(Omicron) ដែលកំពុងចរាចរយ៉ាងសកម្មនៅលើសកលលោក ក្រសួងអប់រំ យុវជននិងកីឡាសូមស្នើឯក ឧត្តម លោកជំទាវ លោកលោកស្រីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សិស្ស និស្សិតទាំងអស់ដែលមានអាយុចាប់ពី ១២ឆ្នាំឡើង ឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដួសទី៣ ឬដូសជំរុញ ចាប់ពីថ្ងៃទី៣ មករា ឆ្នាំ២០២២ តទៅ នៅតាមមូលដ្ឋានសុខាភិបាលនៅជិតលំនៅដ្ឋានរបស់ខ្លួន»។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី ៣ រហូតមកដល់ថ្ងៃទី ៨ ខែមករាឆ្នាំ២០២២ មានកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំចំនួន ៨៣៧៣១នាក់ស្រី ៤៤៨៩៩នាក់ ដែលបានចាក់វ៉ាក់សាំងដូសទី៣។ គិតត្រឹមថ្ងៃទី០៨ ខែមករាឆ្នាំ២០២២ មានកុមារនិងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំចំនួន១៧៣១៥១៥នាក់បានចាក់វ៉ាក់សាំងដូសទី២។ចំណែកអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅចំនួន ៩៨០៦៦០១នាក់ បានចាក់ដូសទី៣ក្នុងចំណោមអ្នកអ្នកចាក់ដូសទី២ចំនួន ៩៨១៣៦២២នាក់៕ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល