Connect with us

ព័ត៌មានជាតិ

អាហារដ្ឋាន​ស្មៅ​ទន្លេ​ ក្រុង​កំពង់ចាម​ បាន​ចូលរួម​ទប់ស្កាត់​ ជំងឺ​កូវីដ១៩

បានផុស

នៅ

​ អាហារដ្ឋាន​ស្មៅ​ទន្លេ​ ដែល​មាន​ភាព​ទាក់ទាញ​ដ៏​ខ្លាំង​មួយ​រយៈ​កន្លង​មក​នេះ​ ​នៅ​ក្នុង​ក្រុង​កំពង់ចាម​ ដែល​អ្នក​ទេសចរ​ភាគច្រើន​មក​ថតរូប​សិល្បៈ​ប្លែកៗ​ អម​ដោយ​ទេសភាព​ដង​ទន្លេ​មេគង្គ​ និង​ជា​កន្លែង​អាហារដ្ឋាន​ ផង​នោះ​ កំពុង​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ ការពារ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ​១៩​ សហគមន៍ ​ខណៈ​បច្ចុប្បន្ន​កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​វីវុស​កូវីដ១៩ជា​ច្រើន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ប៉េង​ ឈុន​ ដែល​ជា​ម្ចាស់​អាហារដ្ឋាន​ស្មៅទន្លេ​ ក្នុងក្រុង​កំពង់ចាម​ បានឲ្យដឹងថា​ ក្រោយ​ពី​មាន​ព្រឹត្តិការណ៍២៨​ វិច្ឆិកា​មក​ និង​អនុវត្តន៍​តាម​វិធាន​អនាម័យ​ ការ​បង្ការ​ការពារ​ទប់ស្កាត់​ ជំងឺ​កូវីដ​១៩តាមសហគមន៍នោះ​ អាហារដ្ឋាន​លោក​ បាន​រៀបចំ​បំពាក់​ម៉ាស៊ីន​បាញ់​អាល់កុល​លាងដៃ​ស្វ័យប្រវត្ត ៦ គ្រឿង​ ម៉ាស៊ីន​វាស់​កម្ដៅ​ និង​បាន​រៀប​តុ​អង្គុយ​ដោយ​មាន​គម្លាត​សុវត្ថិភាព​របស់​តុនីមួយៗ ដាក់​ដប​បាញ់​អាល់កុល​តាមតុ​ និងបុគ្គលិក​ម្នាក់ៗក្នុង​អាហារដ្ឋាន​មាន​ពាក់​ម៉ាស់​ និង​ក្បាំង​មុខ​ សម្រាប់​ការពារ​ជានិច្ច​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អាហារដ្ឋាន​ស្មៅ​ទន្លេ​បាន​បិទ​មួយ​រយៈ​សម្រាប់​បន្ទប់​ទទួលទាន​អាហារ​ដែល​មាន​ម៉ាស៊ីន​ត្រជាក់​។

លោក​ ប៉េង​ ឈុន​ បាន​បន្ថែម​ទៀត​ថា​ មួយ​រយៈ​នេះ​មិន​សូវ​មាន​ភ្ញៀវ​ឬ​អ្នក​ទេសចរ​ថតរូប​មក​លេង​កម្សាន្ត​ច្រើន​ទេ​ តែ​ទោះបី​យ៉ាងណាក្តី​ សម្រាប់​អាហារដ្ឋាន​ស្មៅ​ទន្លេ​ កំពុង​បាន​ចូលរួម​ការពារ​ ទប់ស្កាត់​ ជំងឺ​កូវីដ​១៩ ស្រប​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ ក៏​ដូចជា​ការ​ចូលរួម​ចំណែក​ជាមួយ​អាជ្ញាធរ​ខេត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ និង​បង្ហាញ​ភាព​កក់ក្ដៅ​ដល់​សុខភាព​ ផាសុកភាព​ដល់​ភ្ញៀវ​មក​លេង​កម្សាន្ត​អាហារដ្ឋាន​ស្មៅ​ទន្លេនេះ៕

អត្ថបទ​និងរូបភាព​៖​ លោក​ ហុង​ ម៉េងហៀង

ចុចអាន៖គួរ​ឲ្យ​សរសើរ អាហារដ្ឋាន​មួយ​កន្លែង​ ចេះ​ច្នៃ​រូប​សិល្បៈ​ប្លែកៗ​ទាក់ទាញ​ភ្ញៀវ​ទៅ​ញាំ​អាហារ

ចុចអាន៖អាជីវករ​ប្តូ​រប្រាក់ នាំគ្នា​ប្រុង​ប្រយ័ត្ន​ពេល​ដោះដូរ​ប្រាក់​សុទ្ធតែ​បាញ់​អាល់កុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៦ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៣០ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម