ព័ត៌មានជាតិ
ជប៉ុនគាំទ្រសម្តេចតេជោ ហ៊ុន សែន ផ្តួចផ្ដើមគំនិតកែលម្អស្ថានភាពនៅមីយ៉ាន់ម៉ា
មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ ប្រវែងជិត ៨៥ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ទៅទីរួមខេត្តបន្ទាយមានជ័យ (ក្រុងសេរីសោភណ្ឌ) នាព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២នេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានគោរពចំពោះការផ្តួចផ្ដើមគំនិតសម្តេចតេជោ ហ៊ុន សែន ក្នុងការកែលម្អស្ថានភាពនៅមីយ៉ាន់ម៉ា ខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/photo_2020-05-20_15-57-19-1024x683.jpg)
លោកឯកអគ្គរាជទូតជប៉ុនបានថ្លែងយ៉ាងដូច្នេះថា “ប្រទេសកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ នេះ ខ្ញុំសូមសម្ដែងនូវការគោរពចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ដំណើរទស្សនកិច្ចភ្លាមៗរបស់សម្ដេចទៅកាន់មីយ៉ាន់ម៉ា និងរួចផ្ដើមគំនិតក្នុងការកែលម្អស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ ប្រទេសជប៉ុនមានបំណងផ្ដល់កិច្ចសហប្រតិបត្តិការ ដើម្បីឲ្យប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាន។
សូមបញ្ជាក់ថា ដើម្បីជួយមីយ៉ាន់ម៉ា ក៏ដូចជាអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ កាលពីថ្ងៃទី ០៧ និង០៨ ខែមករា ឆ្នាំ២០២២ ហើយទស្សនកិច្ចទទួលបានផ្លែផ្កាយ៉ាងខ្លាំង ដោយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានប្រកាសពីបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/photo_2022-01-10_08-44-55-1024x683.jpg)
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍មីន អោង ឡាំង ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនបញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើទាំងនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេចបាននូវសន្ថិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។
នាយឧត្តមសេនីយ៍ មីន អោង ឡាំង ក៏បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ មីន អោង ឡាំង ដែរថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព, សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ដើម្បីសម្រេចតាមអនុសាសន៏សម្តេចតេជោ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានធានាពីការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា៕
អត្ថបទ៖ កោះកែវ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?