ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃបើកបវេសនកាលថ្មី ពុំមានសិស្សណាម្នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ទេ
ការបើកបវេសនកាលឆ្នាំសិក្សាថ្មី នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២នេះ ពុំមានសិស្សា-នុសិស្សណាម្នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នោះទេ។ នេះបើតាមការប្រកាសឲ្យដឹងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ១០ ខែមករានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ថ្ងៃនេះជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ដែលសិស្សា-នុសិស្សជាង ៣លាននាក់ បានចាប់ផ្ដើមចូលរៀន តែមិនមានសិស្សា-នុសិស្សណាម្នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «នេះជាការគ្រប់គ្រងដ៏ល្អមួយ ដែលខ្ញុំសុំថ្លែងនូវការកោតសរសើរ ចំពោះគ្រប់តួអង្គពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ ដែលទទួលយកនូវការអំពាវនាវ របស់រាជរដ្ឋាភិបាល តាមរយៈការទទួលយកវ៉ាក់សាំង និងការការពារខ្លួន»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»