Connect with us

ព័ត៌មានជាតិ

សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន បដិសេធការចែកចាយលើគណនីហ្វេសប៊ុកឈ្មោះ « kakada Sophorn »ដែលធ្វើឲ្យប៉ះពាល់ដល់សីលធម៌និងវប្បធម៌

បានផុស

នៅ

សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ បានចេញលិខិត​បដិសេធ​មួយ​ក្រោយមានការចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុកនូវរូបភាពកាត់ត​បែប​គម្រប​សៀវភៅ ដែលមាននិម្មិតសញ្ញា (logo) សៀវភៅ ស៊្រុន ងួន ធ្វើឲ្យសាធារណៈជនមានការភាន់​ច្រឡំ​ជាខ្លាំង និងប៉ះពាល់សីលធម៌ និងវប្បធម៌។

ក្នុងលិខិតបដិសេធបានបញ្ជាក់ថា សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន សូមបដិសេធរាល់រូបភាព​ទាំង​ឡាយណាដែលចែកចាយបន្តក្នុងបណ្ដាញសង្គមដែលធ្វើឲ្យប៉ះពាល់ដល់ សីលធម៌ និងវប្បធម៌​ដែល​មិនមែនផ្សាយចេញពីផេកផ្លូវការរបស់សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន (@SrunNguonBook) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ មានគណនី​ហ្វេស​ប៊ុក​មួយឈ្មោះថា « kakada Sophorn » បានប្រើរូបភាពគម្របសៀវភៅ ដែលប្រើឈ្មោះ និង​និម្មិតសញ្ញា របស់សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន បានបង្ហោះរូបភាពមិនសមរម្យចំនួន៨សន្លឹក និងបានសរសេរលើហ្វេសប៊ុកមានខ្លឹមសារថា «មានសៀវភៅត្រៀមចូលរៀនវិញឬនៅ boy boy​ចាំ​ជេចែក?» ។

សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន បានបញ្ជាក់ទៀតថា រាល់រូបភាពនានា ដែលជ្រើសរើស​យក​មក​ដាក់លើគម្របសៀវភៅ គឺតែងតែមានរូបភាពសមស្រប ផ្សាភ្ជាប់ចំណេះដឹងទូទៅ និងបង្កប់នូវ​អត្តសញ្ញាណជាតិខ្មែរ។

សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន ក៏សូមជូនដំណឹងដល់សាធារណៈជនថា រាល់សកម្មភាពដែល​ប្រើ​ប្រាស់និម្មិតសញ្ញារបស់សិប្បកម្ម ស្រ៊ុន ងួន មិនសមរម្យ និងគ្មានការអនុញ្ញាត ត្រូវទទួលខុស​ត្រូវ​ចំពោះមុខច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម