ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ តំបន់អតីតសមរភូមិ កំពុងក្លាយជាតំបន់ដោះដូរទំនិញជាមួយប្រទេសជិតខាង
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មកដល់ពេលនេះ តំបន់អតីតសមរភូមិ បានក្លាយជាតំបន់ដោះដូរទំនិញអស់ហើយ និងធ្វើឱ្យទំហំពាណិជ្ជកម្ម ជាមួយប្រទេសជិតខាងវបានកើនឡើងជាបន្តបន្ទាប់។

សម្ដេចតេជោមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត ៨៥ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ទៅទីរួមខេត្តបន្ទាយមានជ័យ (ក្រុងសេរីសោភណ្ឌ) នាព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ ២០២២ នេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មេរៀនរបស់យើងគ្រប់គ្រាន់ហើយ ដែលបានជួបពីអតីតកាល ដែលយើងត្រូវតែចូលរួមការពារសន្តិភាព។ សម្តេចបន្តថា ប្រសិនបើរក្សាសន្តិភាពមិនបានទេ កុំនិយាយរឿងផ្សេងឱ្យសោះ ដូចនៅបណ្ដាប្រទេសផ្សេងៗ ដែលកំពុងមានសង្រ្គាម តើអាចនិយាយអំពីសិទ្ធិមនុស្ស និយាយអំពីប្រជាធិបតេយ្យ និយាយអំពីសិទ្ធិបញ្ចេញមតិកើតដែរទេ នៅក្រោមគ្រាប់បែក គ្រាប់ផ្លោងបែបនេះ? ដូច្នេះត្រូវចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានសេចក្តីសុខ កុំឱ្យមានការគំរាមកំហែងពីសង្គ្រាមសិន។

សម្តេចតេជោ មានប្រសាសន៍ថា បន្ទាប់ពីការបញ្ចប់សង្រ្គាមនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ សម្តេចបានដាក់ចេញនូវគោលដៅពីរសំខាន់គឺ ទី១ ប្រែក្លាយអតីតតំបន់សមរភូមិឲ្យក្លាយទៅជាទីផ្សារ ទៅជាតំបន់នៃការអភិវឌ្ឍ។ ទី២ ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។សម្តេចតេជោ ហ៊ុន សែន អះអាងថា គោលដៅទាំងពីរនេះអនុវត្តបានច្រើនណាស់ហើយ ក្នុងនោះបានប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាទីផ្សារ ទៅជាតំបន់អភិវឌ្ឍន៍ ដែលមកដល់ពេលនេះ យើងអាចនិយាយបានថា លើស ៩០ ភាគរយទៅហើយ។ ចំណុចដែលសេសសល់ គឺគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ហើយប្រសិនបើនៅឆ្នាំ ២០២៥ ដែលជាឆ្នាំគោលដៅសូន្យគ្រាប់មីន ត្រូវបានអនុវត្តសម្រេចបានជោគជ័យ ការដាក់ចេញជាគោលនយោបាយប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍ ទៅជាទីផ្សារ ទៅជាកន្លែងដាំដុះ ទៅជាកន្លែងផល្លិតកម្ម ជាកន្លែងទេសចរណ៍ នឹងសម្រេចជោគជ័យ។

ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា បញ្ហាព្រំដែនជាមួយប្រទេសជិតខាង កម្ពុជាក៏បានខិតខំ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដែលពីអតីតកាលប្រជាជនតែងតែមានការភ័យខ្លាចពីការប្រយុទ្ធគ្នា ប៉ុន្តែពេលនេះបានក្លាយទៅជាតំបន់នៃការដោះដូរទំនិញ ហើយជាមួយថៃ ទំហំពាណិជ្ជកម្មបានកើនឡើងរហូតដល់ ១០ ពាន់លានដុល្លារ ជាមួយវៀតណាមបានកើនឡើងជាង ៩ ពាន់លានដុល្លារ។ ដោយឡែកជាមួយឡាវបានកើនឡើងជាង ១០០ លានដុល្លារ ហើយទំហំនេះអាចនឹងមានការកើនឡើងថែមទៀត៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ