ព័ត៌មានជាតិ
ត្រឹមតែ៣ថ្ងៃ មានភ្ញៀវទេសចរ ជិត៤៦ម៉ឺននាក់ដើរកម្សាន្តនៅទូទាំងប្រទេស ហើយភ្នំពេញច្រើនជាងគេ
នៅក្នុងរយៈពេល៣ថ្ងៃ នៅចុងសប្តាហ៍មុន ពោល គឺចាប់ពីថ្ងៃទី៧-៩ ខែមករា មានភ្ញៀវទេសចរជិត៤៦ម៉ឺននាក់ បានដើរកម្សាន្តនៅតាមរមណីដ្ឋាននានានៅទូទាំងប្រទេស ក្នុងនោះរាជធានីភ្នំពេញ មានច្រើនជាងគេ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅព្រឹកថ្ងៃចន្ទនេះ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ថា៖ «នាចុងសប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ យើងទទួលបានភ្ញៀវទេសចរសរុបចំនួន៤៥៦,៣៣៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៤៤៣,៣៧៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១២,៩៥៦នាក់»។
តាមលោករដ្ឋមន្ត្រី គោលដៅទេសចរណ៍សំខាន់ៗដែលភ្ញៀវទេសចរទៅកម្សាន្ត រួមមាន រាជធានីភ្នំពេញ ៨៥,៤៥៨នាក់ ខេត្តព្រះសីហនុ ៧០,៦៤៨នាក់ ខេត្តសៀមរាប ៥០,៤៥៥នាក់ ខេត្តពោធិ៍សាត់ ៤៤,២៩១នាក់ ខេត្តបាត់ដំបង ៣៥,៩៥២នាក់ និងខេត្តកំពត ៣២,០៤២នាក់។ តួលេខខាងលើ មានការកើនឡើងប្រមាណ១៨៥.២៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ដោយក្នុងនោះ គ្រាន់តែថ្ងៃឈប់សម្រាកទិវាជ័យជម្នះ ៧ មករា មានភ្ញៀវសរុបប្រមាណជិត១៦ម៉ឺននាក់ បានដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។

លោករដ្ឋមន្ត្រីបានបន្តថា ចរន្តភ្ញៀវកុះករនាចុងសប្តាហ៍នេះ ជាការបង្កើនក្តីសង្ឃឹមសម្រាប់វិស័យឯកជន និងពលរដ្ឋដែលប្រកបមុខរបរក្នុងវិស័យទេសចរណ៍ បន្ទាប់ពីពេលឆ្លងឆ្នាំសាកលកន្លងមក ដែលមានភ្ញៀវសរុបជាង២លាននាក់ ហើយក៏រំពឹងថានាឱកាសចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២២ខាងមុខ ពិតជាមានភ្ញៀវទេសចរដើរកម្សាន្តជាច្រើនបន្ថែមទៀតផងដែរ។ លោករដ្ឋមន្ត្រី បានបន្ថែមថា ជាមួយចរន្តភ្ញៀវទេសចរនាចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តបានណែនាំបន្ថែមឲ្យមន្ទីរទេសចរណ៍ សហការជាមួយមន្ទីរសុខាភិបាល និងគោលដៅទេសចរណ៍ទូទាំងប្រទេសបន្តខិតខំជំរុញអនុវត្តនូវវិធានការ៣កុំ និង៣ការពារ និងវិធានសុវត្ថិភាពទេសចរណ៍ និងការអនុវត្តន៍ SOP ក្នុងការទប់ស្កាត់កូវីដ-១៩ឲ្យបានជាប់ជាប្រចាំ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ