Connect with us

ព័ត៌មានជាតិ

កសិករអាចរកចំណូលបានមធ្យម ៧៥០ដុល្លារ ប្រមូលផលម្តង ពីការដាំបន្លែក្នុងផ្ទះសំណាញ់

បានផុស

នៅ

ប្រជាកសិករ នៅខេត្តបាត់ដំបង ដែលចងក្រងជាសហគមន៍ ដាំបន្លែក្នុងផ្ទះសំណាញ់ ទទួលបានផលគួរកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ ជាក់ស្តែងកសិករអាចទទួលបានចំណូលជាមធ្យមចំនួន ៧៥០ ដុល្លារអាមេរិក ក្នុងការប្រមូលផលម្តង ក្នុងផ្ទះសំណាញ់ ។ ក្នុងមួយឆ្នាំ កសិករ អាចប្រមូលផលពីបួនទៅប្រាំពីរដង ទៅតាមប្រភេទបន្លែ។

ចំពោះការអនុវត្តដាំដុះជាលក្ខណៈបណ្តាក់​ ដោយសហការគ្នាជាបណ្តុំកសិករ និងសហគមន៍​ ស្របទៅតាមតម្រូវការទីផ្សារ អាចទទួលបានលទ្ធផល។ បន្លែដាំជាលក្ខណៈបណ្តាក់ និងឆ្លះគ្នា រួមមានស្ពៃក្តោប​ ស្ពៃក្រញាញ់​ ផ្កាខាត់ណាខៀវ​ ផ្កាខាត់ណាលឿង​ ប៉េងប៉ោះ​ ស្ពៃចង្កើស​។ ចំណែកពូជប៉េងប៉ោះ ដែលមានសក្តានុពលជាងគេគឺ​ ពូជមហាផល​ និងអាគ្រីបៃតង។

ផ្ទះសំណាញ់ដែលមានសក្តានុពលសម្រាប់ដាំបន្លែ គឺមានទំហំ កម្ពស់២​ ទៅ​ ២.៥​ ម៉ែត្រ​, ទទឹងប្រវែង ១០​ ម៉ែត្រ និងបណ្តោយ ២៧​ ម៉ែត្រ​ ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានសរសរនៅលើហ្វេកប៊ុកផេកផ្លូវការថា ក្នុងរយៈពេល​ ១ឆ្នាំកន្លងមកនេះ​ ចង្កោមសហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់មានការកើនឡើងយ៉ាងតិច​ ១៨០​គ្រួសារ​ នៅតាមបណ្តាខេត្ត​ ព្រៃវែង​ កំពង់ចាម​ កំពង់ស្ពឺ​ ពោធិ៍សាត់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម