ព័ត៌មានជាតិ
លោក វង សូត ប្រាប់សមាជិកគណបក្សប្រជាជនកម្ពុជា កុំឲ្យជឿការញុះញង់របស់បក្សណាមួយឲ្យសោះ
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ប្រាប់មន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវពន្យល់ណែនាំសមាជិកសមាជិកា កុំឲ្យជឿការញុះញង់របស់បក្សណាមួយឡើយ ពោល គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលរួមសុខរួមទុក្ខជាមួយពលរដ្ឋជានិច្ច។

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារយៈពេល៥ឆ្នាំ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ លោក វង សូត បានជម្រុញលើកទឹកចិត្តដល់សមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋានត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការរស់នៅប្រចាំថ្ងៃរបស់សមាជិកបក្ស និង ពង្រីកបណ្តាញសមាជិកឲ្យបានច្រើន ទៀត។

ទន្ទឹមនឹងនេះ មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺត្រូវបង្ហាញនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ ដើម្បីបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យល្អ។ ម្យ៉ាងវិញទៀត លោក វង សូត បានស្នើសុំដល់សមាជិកសមាជិកាទាំងអស់ កុំជឿទុកដាក់ចិត្តការញុះញង់របស់គណបក្សដ៍ទៃ ក្រៅពីការដឹកនាំរបស់បក្សប្រជាជនកម្ពុជាដូចសព្វថ្ងៃនេះ។

លោក វង សូត បញ្ជាក់ទៀតថា មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវតែលះបង់ ពេលវេលា សមត្ថភាព បម្រើ និងការពារជូន ប្រជាពលរដ្ឋតាមត្រូវការប្រចាំថ្ងៃ ពោល គឺធ្វើយ៉ាងណាលើកស្ទួយជីវភាពគ្រួសារដែលជួបការលំបាក និងក្រីក្រឲ្យកាន់តែល្អប្រសើរ។ ជាចុងបញ្ចប់ នៃសន្និបាត លោក វង សូត បានអំពាវនាវដល់មន្ត្រី CPPទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ -១៩ ដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ហើយជាពិសេសនោះ ត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើរ៕
អត្ថបទ ៖ ហុង ម៉េង ហៀ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ