ព័ត៌មានជាតិ
ក្រសួងការងារ ដាក់ឲ្យប្រើប្រាស់គោលការណ៍ស្តង់ដារថ្មី ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ តាមរោងចក្រ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យប្រើប្រាស់គោលការណ៍ប្រតិបត្តិស្តង់ដារថ្មីស្តីពីដំណើរការនិងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ជំងឺឆ្លងទាំងឡាយ ជាពិសេសជំងឺកូវីដ-១៩ នៅតាមរោងចក្រសហគ្រាស។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់គោលការណ៍ប្រតិបត្តិស្តង់ដារស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ធ្វើឡើងនៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី ១០ មករានេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថាក្រសួងរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដារស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយបានកំណត់យន្តការដំណើរការ និងការគ្រប់គ្រង វិធានការដំណើរការការងារ ការវាយតម្លៃហានិភ័យ និងយន្តការច្បាស់លាស់ក្នុងការធ្វើអធិការកិច្ច ត្រួតពិនិត្យតាមដាន និងវាយតម្លៃតាមរយៈរបាយការណ៍វាយតម្លៃប្រចាំខែស្តីពីស្ថានភាពសុវត្ថិភាព និងសុខភាពការងារ នៃកម្មករនិយោជិត និងបញ្ជីស្វ័យត្រួតពិនិត្យអំពីសកម្មភាពពង្រឹងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ក្នុងគោលបំណងអាចធានាបាននូវការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងអាចធានាបាននូវនិរន្ដរភាពច្រវាក់ផលិតកម្ម/អាជីវកម្មរបស់រោងចក្រសហគ្រាស ក៏ដូចជាស្ថិរភាពការងារនិងប្រាក់ចំណូលរបស់កម្មករនិយោជិតផងដែរ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ការរៀបចំនេះ ដោយសារតែជំងឺកូវីដ-១៩ នូវតែបន្តគំរាមកំហែង ដែលមានបំប្លែង ជាប្រភេទវីរុស ថ្មីៗ ដូចជាអូមីក្រុងជាដើម យើងត្រូវតែរៀនរស់នៅជាមួយជំងឺកូវីដ-១៩ និងជំរុញការស្ដារសេដ្ឋកិច្ច-សង្គមរបស់យើងឡើងវិញ ការរក្សាស្ថិរភាពការងារ និងលំនឹងផលិតកម្ម/អាជីវកម្មរបស់រោងចក្រ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានានូវប្រសិទ្ធភាពខ្ពស់នូវការបង្ការទប់ស្កាត់ជំងឺឆ្លងស្របតាមច្បាប់ស្តីពីការងារ និងវិធានសុខាភិបាល។


លោក រដ្ឋមន្ត្រីបានបន្តថា គោលការណ៍ប្រតិបត្តិស្តង់ដារថ្មីមានចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ១-យន្តការដំណើរការ និងការគ្រប់គ្រង, ២-វិធានការដំណើរការការងារតាមគន្លងប្រក្រតីភាពថ្មី (មុនចាប់ផ្តើមដំណើរការការងារប្រចាំថ្ងៃ, អំឡុងពេលដំណើរការការងារប្រចាំថ្ងៃ និងក្រោយបញ្ចប់ដំណើរការការងារប្រចាំថ្ងៃ), ៣. ការគ្រប់គ្រងករណីវិជ្ជមានកូវីដ-១៩, ៤. ការវាយតម្លៃហានិភ័យ និង៥. យន្តការអធិការកិច្ច ត្រួតពិនិត្យតាមដាន និងវាយតម្លៃ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា មុននឹងសម្រេចបាននូវសេចក្តីព្រាងគោលការណ៍ប្រតិបត្តិស្តង់ដារ គឺមន្ត្រីជំនាញរបស់ក្រសួងបានពិនិត្យដកស្រង់យកនូវវិធានការសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដែលមានចែងនៅក្នុងច្បាប់ស្តីពីការងារ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា រួមជាមួយនឹងវិធានការសុខាភិបាល និងឯកសារដែលបានចេញផ្សាយដោយអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការសុខភាពពិភពលោក (WHO) យកមករៀបចំឱ្យទៅជាឯកសារគោលការណ៍ណែនាំរួមមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅធ្វើយ៉ាងណាអាចធានាបាននូវប្រសិទ្ធភាពកាន់តែខ្ពស់ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងគ្រប់ប្រភេទ។

លោករដ្ឋមន្ត្រីមានជំនឿថា ម្ចាស់រោងចក្រ សហគ្រាស កម្មករនិយោជិត និងដៃគូពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមសហការជាមួយមន្ត្រីក្រសួង ក្នុងការជំរុញការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវនិរន្តភាពច្រវាក់ផលិតកម្ម អាជីវកម្ម ការរក្សាបាននូវស្ថិរភាពការងារ និងប្រាក់ចំណូល ដែលជាផលប្រយោជន៍រួមទាំងនិយោជក និងបងប្អូនកម្មករនិយោជិត ដោយចូលរួមបង្ការមិនឱ្យមានហានិភ័យកើតឡើងដោយសារតែការរីករាលដាលនៃជំងឺឆ្លងទាំងឡាយ ជាពិសេស ជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង