ព័ត៌មានជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងលើកទី៣ នៅក្រុងសិរីសោភ័ណមានចំនួន ២ ទីតាំង រយៈពេលមិនកំណត់
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី ៥ ជាមេបញ្ជាការតំបន់ទិសទី ១ និងជាប្រធានក្រុមទី ១ នៅព្រឹក ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ បានដឹកនាំក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី ៥ សហការជាមួយក្រុមគ្រូពេទ្យកងពលតូចថ្មើរជើងលេខ ៥២ ចុះបើកយុទ្ធនាការចាក់ថ្នាំចាក់វ៉ាក់សាំងជំរុញដូសទី៣ជូនដល់ ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការនី ព្រះសង្ឃ ក្នុងក្រុងសិរីសោភ័ណ។

ទីតាំងចាក់វ៉ាក់សាំងនោះមានចំនួន ២ ទីតាំង ១ ក្នុងបរិវេណនៃវត្ត សមាធិផល ក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ទីតាំងទី ២ នៅក្នុងបរិវេន សិករងខេត្តបន្ទាយមានជ័យ ចំណែកការចាក់វ៉ាក់សាំងគ្មានកំណត់ថ្ងៃ គឺចាក់ទាល់តែអស់អ្នកមកចាក់ ហើយការចាក់វ៉ាក់សាំងនេះដោយមិនគិតថ្លៃ។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ គឺចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះតទៅ ចាក់ទាល់តែអស់មនុស្សមកចាក់ ទើបឈប់។ ការចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការនី ព្រះសង្ឃ បានដំណើរការលឿនបំផុត ព្រោះក្រុមការងារគ្រប់ផ្នែក និងពលរដ្ឋសហការគ្នា បំពេញការងារបានយ៉ាងរលូន នៅ ២ កន្លែង ដោយចាក់វ៉ាក់សាំងប្រភេទ SINOVAC។

លោកបានបញ្ជាក់ឱ្យដឹងបន្តថា យុទ្ធនាការចាក់វ៉ាក់សាំងដួសជំរុញជូនប្រជាពលរដ្ឋ ក្រុមយោធាយោធភូមិភាគ ជួយអន្តរាគមន៍ មន្ត្រីអាជ្ញាធរ ប្រជាការពារ យុវជន ស.ស.យ.ក ជួយលើការងារសម្របសម្រួលបែបបទរដ្ឋបាល សណ្តាប់ធ្នាប់ ការចុះ និងហៅឈ្មោះ ផ្ទៀងផ្ទាត់បញ្ជូលទិន្នន័យក្នុងកុំព្យួទ័រជាដើម។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារទាំងកងកម្លាំង ទាំងអាជ្ញាធរដែលបានខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណដោយមិនខ្លាចពីការនឿយហត់។ លោកបានណែនាំក្រុមការងារត្រូវមាន វិន័យ ការទទួលខុសត្រូវចំពោះថ្នាក់លើ ក៏ដូចពលរដ្ឋ និងបច្ចេកទេស ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តទៅរលូន បានលទ្ធផលល្អ មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ