Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន​ នឹង​ចាក់​វ៉ាក់សាំង​ដូស​ទី ៤​ នៅ​សប្តាហ៍នេះ​ មុន​ទៅ​ប្រទេស​អារ៉ាប់​អេមី​រ៉ាត់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Pfizer ដូសទី៤ ឬដូសជំរុញ នៅថ្ងៃសុក្រ ទី ១៤ ខែមករា ឆ្នាំ ២០២២ មុនពេលសម្ដេចអញ្ជើទៅប្រទេស អារ៉ាប់​អេមី​រ៉ាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ” ថ្ងៃ ១៤ ខ្ញុំចាក់ហើយ មូលហេតុដែលខ្ញុំប្រញាប់ព្រោះខ្ញុំទៅអារ៉ាប់អេមីរាត់ អញ្ចឹងខ្ញុំចង់ឱ្យមានស្បែកក្រាស់បន្តិច ព្រោះពេទ្យឱ្យខ្ញុំជ្រើសរើស ថ្ងៃ ១៤ ខែមករា ឬ១៤ ខែកុម្ភៈ ខ្ញុំថាយក ១៤ ខែមករា ចាក់ដូសជំរុញឱ្យខ្ញុំ ព្រោះនៅពេលដែលខ្ញុំធ្វើសំណាក មុនពេលខ្ញុំទៅមីយ៉ាន់ម៉ា និងបូបឈាមផង ដើម្បីពិនិត្យអង់ទិគ័រ នៅសល់ជាង ៧០០ ឯប្រពន្ធរបស់ខ្ញុំនៅសល់ជាង ៤០០ អញ្ចឹងត្រូវថែម Pfizer ដែលអូស្ត្រាលីផ្ដល់ឱ្យមកនេះ”។

សូមរំឭកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម