ព័ត៌មានជាតិ
លោកស្រីអភិបាលរងខណ្ឌ ផ្ដាំផ្ញើគ្រូសូមរាយការណ៍បន្ទាន់ ករណីសិស្សមានអាការៈសង្ស័យ
ភ្នំពេញ៖ លោកស្រីអភិបាលរងខណ្ឌព្រែកព្នៅ ផ្ដាំផ្ញើអ្នកគ្រូលោកគ្រូសូមរាយការណ៍បន្ទាន់ ករណីសិស្សមានអាការៈមិនប្រក្រតី ឬសង្ស័យទាក់ទងនឹងជំងឺកូវីដ-១៩ នៅពេលចូលរៀនវិញនេះ។

ការថ្លែងនេះ ធ្វើឡើងនៅក្នុងពិធីបើកបវេសកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីយតេជោ ហ៊ុន សែន សំរោងជើង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ ក្នុងនាមលោកស្រី សក់ ស៊ីថា អភិបាលរងខណ្ឌ តំណាង លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ។

លោកស្រី សក់ ស៊ីថា បានមានប្រសាសន៍ផ្តាំផ្ញើរដល់លោកគ្រូ អ្នកគ្រូ សូមពិនិត្យឱ្យមែនទែនអំពីអាការៈសិស្សានុសិស្ស បើឃើញថាមានអ្វីមិនប្រក្រតីសូមរាយការណ៍ជាបន្ទាន់ ហើយត្រូវផ្សពផ្សាយឱ្យបានទូលំទូលាយដល់អាណាព្យាបាលគ្រប់រូប ពេលកូនមករៀនត្រូវពាក់ម៉ាស ចូលដល់សាលាត្រូវលាងដៃឱ្យបានគ្រប់គ្នា។

ក្នុងឱកាសនោះលោកស្រី សក់ ស៊ីថា បានមានមតិសំណោះសំណាល ផ្តាំផ្ញើ ដល់ប្អូនៗក្មួយៗ ត្រូវខិតខំរៀនសូត្រ និងថែរក្សាសុខភាព អនាម័យឱ្យបានល្អ ហើយក្មួយៗត្រូវធ្វើជាសិស្សល្អ កូនល្អ និងត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។ ជាពិសេសត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ និង៣ការពារ និងបន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកម្មវិធីដែលក្រសួងបានដាក់ជូន។
អត្ថបទ៖ ឧត្តរ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ