ព័ត៌មានជាតិ
សាលាបាល់ទាត់ថៃ នឹងផ្តល់អាហារូបករណ៍ជំនាញបាល់ទាត់ដល់កុមារកម្ពុជា ចំនួន ៣០ នាក់
សាលាបាល់ទាត់របស់ថៃ Sport Thai Bavaria Academy នឹងផ្តល់អាហារូបករណ៍ដល់កុមារកម្ពុជាចាប់ពីអាយុ៨ ដល់១៦ឆ្នាំ ចំនួនពីរក្រុម ស្មើនឹង៣០នាក់ លើជំនាញបាល់ទាត់ និងចំណេះដឹងទូទៅ។ នេះបើយោងតាមលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ជាមួយលោក Vinij Lertratanachai នាយកសាលាបាល់ទាត់ Sport Thai Bavaria Academy កាលពីសប្តាហ៍មុន។

លោក Vinij Lertratanachai នាយកសាលាបាល់ទាត់ Sport Thai Bavaria Academy បានអះអាងថា ការសម្រេចផ្តល់អាហារូបករណ៍នេះ គឺដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពង្រឹង និងអភិវឌ្ឍន៍វិស័យកីឡាជាតិ ហើយថ្មីៗនេះ កម្ពុជាទើបទទួលបានមេដៃមាសប៉េតង់ផងដែរ។ ហេតុនេះហើយនេះ ទើបសាលាបាល់ទាត់ Sport Thai Bavaria Academy មានបំណងក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់ដល់កុមារកម្ពុជា។
ចំណែក លោក សុខ សុក្រឹត្យា វិញ បានលើកឡើងថា លោកធ្វើដំណើរទស្សនកិច្ចនៅសាលាបាល់ទាត់ Sport Thai Bavaria Academyនេះ គឺដើម្បីស្វែងយល់បទពិសោធន៍នៃការបណ្តុះបណ្តាលក្មេងៗលើវិស័យបាលទាត់។ នៅទីនោះ លោក បានជួបពិភាក្សាគ្នាជាមួយប្រធានសាលាបណ្តុះបណ្តាលជំនាញបាលទាត់ខាងលើនេះ ខណៈសាលាបណ្តុះបណ្តាលដ៏ធំរបស់ថៃនេះមានដៃគូជាមួយក្លិប Bayern Munich របស់អាល្លឺម៉ង់។

លោក សុខ សុក្រឹត្យា ក៏បានស្នើសុំក្រុមហ៊ុន Freshair Festival Co.LTD រៀបចំព្រឹត្តិការណ៍បាល់ទាត់ជាលក្ខណៈមិត្តភាពរវាងក្រុមកីឡា All Star កម្ពុជាជាមួយនឹងក្រុមកីឡាបាល់ទាត់ក្លិបអន្តរជាតិនាពេលខាងមុខនេះផងដែរ។ ក្លិបកីឡាបាល់ទាត់អន្តរជាតិនេះ នឹងមកប្រកួតនៅប្រទេសថៃ ដោយយកទីលានបាល់ទាត់ Sport Thai Bavaria Academy ជាទីតាំងហាត់មុនការប្រកួត។ ទន្ទឹមនឹងនេះ លោកបណ្ឌិតសុខ សុក្រឹត្យាថា នឹងនាំយកក្រុមកីឡាករអន្តរជាតិមកទាត់កម្តៅម៉ាស៊ីននៅកម្ពុជា ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៌នៅកម្ពុជា។

សូមបញ្ជាក់ថា គ្រូបង្វឹកនៅក្នុងសាលាបណ្តុះបណ្តាលបាលទាត់ខាងលើនេះ គឺភាគច្រើនមកពីប្រទេសអាល្លឺម៉ង់ ហើយសាលានេះ បានបើកការបណ្តុះបណ្តាលដល់កុមារថៃជាច្រើននាក់អស់រយៈពេល ជាង១០ឆ្នាំមកហើយ៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ