Connect with us

ព័ត៌មានជាតិ

ស្ពានឆ្លងទន្លេមេគង្គពីភ្នំពេញ ទៅស្វាយជ្រុំ សិក្សាជិតបញ្ចប់គម្រោង គ្រោងសាងសង់ឆ្នាំ ២០២៣

បានផុស

នៅ

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបពីដំណឹងអំពីការសាង់សង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីភ្នំពេញទៅតំបន់ស្វាយជ្រុំ នាពេលឆាប់ៗខាងមុខនេះ។ លោករដ្ឋមន្រ្តីបង្ហើបបែបនេះ នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ស៊ុន ចាន់ថុល បានឲ្យដឹងថាស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឬស្ពា​នស្វាយជ្រុំ គ្រោងនឹងចាប់ផ្តើមសាង់សង់ នៅឆ្នាំ២០២៣ ខាងមុខ ខណៈដែលការសិក្សាគម្រោងជិតចប់សព្វគ្រប់អស់ហើយ។

ចំពោះទីតាំងដែលត្រូវតភ្ជាប់ កំពុងស្ថិតក្នុងការពិចារណា ដោយលោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា មានជម្រើសពីរ គឺទី១ ភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ បុកត្រង់ទៅកាន់ស្វាយជ្រុំតែម្តង, និងទី២ ចេញពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចភ្ជាប់ទៅកាន់តំបន់អរិយក្សត្រ​ ដោយត្រូវសង់ស្ពានចំនួន២។

ស្ថិតនៅក្នុងការសិក្សារវាយតម្លៃនេះ រដ្ឋមន្រ្តីក្រសួងសាធារណការ បានសង្កត់ធ្ងន់ថា ទីតាំងណា ដែលមានផលប៉ះពាល់តូច ចំណាយថវិកាតិច គឺជាជម្រើសល្អ។

លោក ស៊ុន ចាន់ថុល បន្ថែមដូច្នេះ «ខ្ញុំគិតថា ទាល់តែឆ្នាំ២០២៣ ទើបយើងអាចបើកការដ្ឋានសាងសង់ស្ពាន ស្វាយជ្រុំនេះបាន»។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានប្រកាសកាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ សម្រេចជួយសាងសង់​ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ពីរាជធានីភ្នំពេញ ទៅអរិយក្សត្រ បន្ទាប់ពីការសិក្សា​គម្រោងបានចប់​សព្វគ្រប់ ខណៈការបើកការដ្ឋានសាងសង់នឹងចាប់ផ្ដើមនៅឆ្នាំ ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអបអរសាទរ និងអរគុណ ដល់រដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះសមិទ្ធផលស្ពានថ្មី សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ៕ ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម