ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ពិភាក្សាជាមួយគណៈប្រតិភូខេត្តឆុងឈីងចិន ជុំវិញការផ្លាស់ប្តូរវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-ចិន
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងលោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ បានជួបប្រជុំតាមប្រព័ន្ធវីដេអូរជាមួយ ព្រះតេជគុណ តៅ ចៀន ព្រះចៅអធិការវត្តហ័រយាន និងគណៈប្រតិភូខេត្តឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការផ្លាស់ប្តូរវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើម “ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ”។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក ងួន ស្តេចភក្តី អនុរដ្ឋលេខាធិការនៃក្រសួងធម្មការនិងកិច្ចការសាសនា និងគណៈប្រតិភូខេត្តឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន រួមមាន លោក យ៉ាង គ័ងស៊ុន នាយករងនៃមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិ លោក ចាំង ធៀនទូ នាយកគណៈកម្មាធិការកិច្ចការសាសនានិងស៊ីវិល និងលោក យីន លាំង អគ្គលេខាធិការនៃមូលនិធិអប់រំនិងវប្បធម៌ហ័រយាន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីទំនាក់ទំនងដែកថែប និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានកសាងនូវចំណងការទូតជាប្រវត្តិសាស្រ្តដោយ ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងឯកឧត្តម ប្រធាន ម៉ៅ សេទុង នៅឆ្នាំ១៩៥៨ និងក្រោយមកក្រោមទស្សនវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងប្រធានាធិបតី ស៊ី ជីនពីន បានពង្រឹង និងពង្រីកនូវចំណងមិត្តភាពនេះ ឲ្យកាន់តែស៊ីជម្រៅ កាន់តែជិតស្និទ្ធ កាន់តែរឹងមាំ ដើម្បីបម្រើឲ្យផលប្រយោជន៍ នៃប្រជាជន និងប្រជាជាតិទាំងពីរ។
លោកបន្តទៀតថា គំនិតផ្តួចផ្តើម “ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ” របស់មិត្តចិន គឺជាគម្រោងដ៏អស្ចារ្យមួយ និងជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងសាកលភាវូនីយកម្មក្នុងតំបន់និងពិភពលោក កាន់តែខ្លាំងក្លា និងល្អប្រសើរឡើង ក្នុងនោះកម្ពុជាបានទទួលនូវផលប្រយោជន៍យ៉ាងច្រើនពីមហាមិត្តចិន ក្នុងការអនុវត្តគម្រោងនេះ តាមរយៈការតភ្ជាប់នៃទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្សាភ្ជាប់រវាងប្រជាជន និងប្រជាជន។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលតែងតែផ្តល់នូវការគាំទ្រដល់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសការចូលរួមកសាងនូវជីវិតថ្មី ក្តីសង្ឃឹមថ្មី និងអនាគតថ្មីសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវភាពក្រៀមក្រំ និងការសោកស្តាយចំពោះការបាត់បង់អាយុជីវិត និងរងរបួសរបស់ប្រជាពលរដ្ឋខេត្តឆុងឈីង ដែលបានរងគ្រោះដោយសារការបាក់រលំអគារ។
ព្រះតេជគុណ តៅ ចៀន ព្រះចៅអធិការវត្តហ័រយាន និងគណៈប្រតិភូចិនខេត្តឆុងឈីង បានសម្តែងនូវការសប្បាយរីករាយចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រជាជនទាំងពីរ ក៏ដូចជាការកសាងនិងពង្រឹងទំនាក់ទំនងផ្នែកព្រះពុទ្ធសាសនារវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ គណៈប្រតិភូចិនខេត្តឆុងឈីង បានសន្យាបន្តជួយដល់កម្ពុជាក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ ដោយសហការជាមួយគណៈកម្មាធិការជាតិអេស្កាប់។
ភាគីទាំងពីរ បានឯកភាពបន្តពង្រឹង និងលើកកម្ពស់លើការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកសម្រាប់វិស័យអប់រំ សេដ្ឋកិច្ច សង្គម វប្បធម៌ និងសាសនា ក្រោមគំនិតផ្តួចផ្តើម “ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ” បន្ទាប់ពីបញ្ចប់ការរីករាលដាលជំងឺកូវីដ១៩ ផងដែរ។
កាលពីឆ្នាំ២០១៩ ក្នុងនាមគណៈកម្មាធិការជាតិអេស្កាប់ លោកទេសរដ្ឋមន្រ្តី បានធ្វើការទំនាក់ទំនងជាមួយគណៈកម្មាធិការអប់រំខេត្តឆុងឈីង ដើម្បីស្នើសុំអាហារូបករណ៍សម្រាប់ផ្តល់ជូនមន្រ្តីរាជការ យុវជនកម្ពុជា ព្រមទាំងបានបញ្ជូនមន្រ្តីរាជការ និងយុវជនកម្ពុជា ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី “E-commerce” ដែលប្រព្រឹត្តិទៅនៅសាលា Chongqing Creation Vocational College ខេត្តឆុងឈីងដោយផ្ទាល់ ហើយខែមេសា ឆ្នាំ២០២២ ខាងមុននេះ គឺជាវគ្គទី២ដែលគ្រោងនឹងរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូរ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់