ព័ត៌មានជាតិ
ស្រុកបាទី ទទួលបានអគារមន្ទីរពេទ្យ តម្លៃជាង ៨ ម៉ឺនដុល្លារ
ប្រជាពលរដ្ឋនៅស្រុកបាទី ខេត្តតាកែវ ទទួលបានអគារមន្ទីរពេទ្យតម្លៃជាង ៨ ម៉ឺនដុល្លារដ៏ថ្មីស្រឡាងមួយទៀតសម្រាប់ព្យាបាលជំងឺ ដោយមិនចាំបាច់ធ្វើដំណើរទៅព្យាបាលនៅទីរួមខេត្ត ឬនៅរាជធានីភ្នំពេញទៀតទេ។

អគារមន្ទីរពេទ្យថ្មីនេះស្ថិតនៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលចំណាយថវិកាសាងសង់ជាង ៨ ម៉ឺនដុល្លារ សហរដ្ឋអាមេរិក មានទទឹង ៨ ម៉ែត្រ និងបណ្ដោយ ៣៧ ម៉ែត្រ បានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី ១០ ខែមករាឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើន។

ថ្លែងនៅក្នុងឱកាសនោះ លោក ជា វ៉ានដេត បានមានប្រសាសន៍ថា អគារពេទ្យថ្មីមណ្ឌលសុខភាពពត់សរនេះ ប្រាកដជាក្លាយទៅជាមន្ទីរពេទ្យបង្អែកស្រុកទី ២ នៅក្នុងស្រុកបាទី ហើយវាជាមន្ទីរពេទ្យបង្អែកថ្នាក់ស្រុកដែលមានសម្ភារៈបរិក្ខាពេទ្យទំនើបៗ សម្រាប់បម្រើដល់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាននេះផ្ទាល់ ក៏ដូចជាមូលដ្ឋានផ្សេងទៀតនៅក្បែស្រុកភូមិនេះ អាចចូលមកសម្រាកព្យាបាល ដោយមិនចាំបាច់ធ្វើដំណើរទៅព្យាបាលនៅទីរួមខេត្ត ឬនៅរាជធានីភ្នំពេញនោះទេ។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា ក្រៅពីសាលារៀនដែលរាជរដ្ឋាភិបាលបានខិតខំធ្វើយ៉ាងណាកសាងឱ្យមកនៅជិតផ្ទះរបស់ប្រជាពលរដ្ឋនោះ មណ្ឌលសុខភាព និងមន្ទីរពេទ្យដែលបម្រើឱ្យសុខភាពរបស់ប្រជាពលរដ្ឋក៏ត្រូវបានកសាងឱ្យមកនៅក្នុងភូមិឃុំរបស់ប្រជាពលរដ្ឋផងដែរ។

លោករដ្ឋមន្ត្រីសង្ឃឹមថា ការកសាងមណ្ឌលសុខភាព ឬមន្ទីរពេទ្យនេះ នឹងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ដល់ស្រ្តីឆ្លងទន្លេ និងប្រជាពលរដ្ឋដែលមានជំងឺប្រចាំកាយ អាចចូលមកសម្រាកព្យាបាល ដែលនឹងជួយកាត់បន្ថយការចំណាយថវិការបស់ប្រជាពលរដ្ឋបានមួយចំនួនធំ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ